រថយន្តអាល្លឺម៉ង់ BMW នឹងដំឡើងនៅវៀតណាម

ក្រុមហ៊ុន THACO ដែលជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មធំបំផុតរបស់ប្រទេសវៀតណាម មានគម្រោងដំឡើងរថយន្ត BMW របស់អាល្លឺម៉ង់នៅក្នុងប្រទេសនេះ។

លោក Tran Ba ​​Duong ប្រធានក្រុមហ៊ុន Truong Hai Auto Corporation (THACO) បាននិយាយនៅសន្និសីទមួយកាលពីសប្តាហ៍មុនថា រថយន្ត BMW នឹងក្លាយជារថយន្តបន្ទាប់ដែលក្រុមហ៊ុន THACO យកមកដំឡើងនៅក្នុងប្រទេស បន្ទាប់ពីម៉ាកផ្សេងទៀតដូចជា Peugeot, Kia និង Mazda។

លោកមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអំពីថាតើនៅពេលណារឿងនេះនឹងកើតឡើង ហើយម៉ូតអ្វីដែលនឹងត្រូវដំឡើងនោះទេ។

ក្រុមហ៊ុន THACO បានក្លាយជាអ្នកចែកចាយផ្តាច់មុខតែមួយគត់របស់ក្រុមហ៊ុន BMW នៅក្នុងប្រទេសវៀតណាមចាប់តាំងពីខែមករាឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុន Euro Auto ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញបានបាត់បង់អាជ្ញាប័ណ្ណរបស់ខ្លួនដោយសាររត់ពន្ធរថយន្តចំនួន ១៣៣ គ្រឿងនៅខែធ្នូឆ្នាំ ២០១៦។

លោក Duong បាននិយាយមុននេះថាលោកគ្រោងនឹងបើកហាងលក់រថយន្តម៉ាក BMW និងម៉ាកយីហោ MINI (ជាម៉ាករបស់ BMW ដែរ) ចំនួន ១៥ កន្លែងនៅដើមឆ្នាំក្រោយ។ ទោះយ៉ាងណា បច្ចុប្បន្នក្រុមហ៊ុននេះបើកកន្លែងលក់រថយន្ត BMW មួយកន្លែងនៅក្នុងទីក្រុងហាណូយ មួយកន្លែងផ្សេងទៀតនៅទីក្រុងហូជីមិញ និងមួយកន្លែងទៀតសម្រាប់រថយន្ត MINI នៅក្នុងទីក្រុងហូជីមិញ។

ក្រុមហ៊ុន THACO មិនបានបង្ហាញប្រាក់ចំណូលរបស់ខ្លួនពីការលក់រថយន្ត BMW នៅឆ្នាំនេះទេប៉ុន្តែប្រភពមួយបានប្រាប់ VnExpress ថាក្រុមហ៊ុនបានលក់រថយន្តជិត ៤០០ គ្រឿងនៅក្នុងឆមាសទី ១ នៃឆ្នាំនេះ។ ពេលលក់ដាច់បំផុតរបស់ខ្លួន ក្រុមហ៊ុន Euro Auto បានលក់រថយន្ត BMW បានចំនួន ១.៤០០ គ្រឿងនិងរថយន្ត MINI បាន ៤០០ គ្រឿងក្នុងមួយឆ្នាំ។

រថយន្ត BMW ធ្លាប់ដំឡើងដំបូងនៅវៀតណាមក្នុងឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន VMC នៅហាណូយ។ ទោះយ៉ាងណា ការលក់តិចតួចនាំឱ្យរោងចក្របិទទ្វារនៅឆ្នាំ ២០០៥ ហើយក្រុមហ៊ុន VMC ត្រូវចំណាយពេលពីរឆ្នាំដើម្បីលក់សារពើភ័ណ្ឌរបស់ខ្លួន។

បច្ចុប្បន្នរថយន្ត Mercedes-Benz គឺជាម៉ាករថយន្តប្រណីតតែមួយគត់ដែលបានដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ហើយរថយន្តនេះបានលក់ដាច់បំផុតនៅទីផ្សារក្នុងស្រុកឆ្នាំនេះ។ អ្នកនៅខាងក្នុងឧស្សាហកម្មនិយាយថា ប្រសិនបើរថយន្ត BMW ត្រូវបានដំឡើងនៅក្នុងប្រទេសនេះម្តងទៀត នោះវាអាចនឹងក្លាយជាគូប្រកួតប្រជែងដ៏ខ្លាំងក្លា ជាពិសេសតម្លៃរបស់វា៕ 

ប្រភព៖វៀតណាម

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab