adverise with khmeread Son paralyzedfather 3

ផ្អើល​ពេញ​មួយ​សាកលវិទ្យាល័យ​ដោយសារ​ទឹកចិត្ត​កូន​កតញ្ញូ​ម្នាក់នេះ​

    ​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ក្ដុកក្ដួល​ក្នុង​អារម្មណ៍​បំផុត​របស់​សិស្ស​សាកលវិទ្យាល័យ​ម្នាក់​រស់នៅ​ខេត្ត Henan ដែល​បានចេញ​ឆ្ងាយ​ពី​ផ្ទះ​ទៅ​សាកលវិទ្យាល័យ ប៉ុន្ដែ​នៅតែ​នាំយក​ឪពុក​ពិការ​របស់ខ្លួន​ទៅជា​មួយ​។ រឿងនេះ​បានធ្វើ​ឲ្យ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ក្មេងៗ​វ័យ​ជំទង់​នៅ​ទូទាំងប្រទេស​ចិន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

​    ​យោងទៅតាម​វេ​ប​សាយ People's Daily លោក Zhao Delong បានកើត​ជំងឺ​គ្រុន​ស្វិតដៃជើង (Polio) នៅពេលដែល​គាត់​នៅ​ក្មេង ប៉ុន្ដែ​ឪពុកម្ដាយ​គាត់​បានធ្វើការ​ស្វះ​ស្វែងរក​ថ្នាំ​សម្រាប់​ព្យាបាល​គាត់​។ បន្ទាប់មក​គាត់​ទទួលបាន​ការវះកាត់ នៅពេល​ម្ដងនោះ​គាត់​ក៏បាន​ដើរ​រួច​ឡើងវិញ​។​

​    ​ជា​អកុសល​ជីវិត​របស់គាត់​បាន​វិលត្រឡប់​មក​សភាព​អាក្រក់​ជាថ្មី​ម្ដងទៀត​ក្នុង​រយៈពេល​ដ៏​ខ្លី បន្ទាប់ពី​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​។ មិនយូរប៉ុន្មាន​ឪពុក​របស់គាត់​ធ្លាក់ខ្លួន​ឈឺ​និង​ក្លាយជា​ជនពិការ​។ ហើយ​ម្ដាយ​របស់គាត់​មិនអាច​រ៉ាប់រង​ស្ថានភាព​នេះ​តែម្នាក់ឯង​បានទេ និង​បានកើត​ជំងឺ​បាក់​ទឹកចិត្ត​យ៉ាងខ្លាំង​។​

​    ​ដើម្បី​សងគុណ​នៃ​ទឹកចិត្ត​ស្រឡាញ់​និង​ក្ដី​សប្បុរស​របស់​ឪពុក​គាត់ ដែល​គាត់​បាន​ពិការ​មិនអាច​ដើរ​រួច​ប្រៀប​ដូចនឹង​កូនក្មេង​ទើបតែ​កើត និស្សិត​ឈ្មោះ Zhao បានសម្រេច​ចិត្ត​យក​ឪពុក​ដ៏​ចំណាស់​របស់ខ្លួន​ទៅ​សាកលវិទ្យាល័យ​ជាមួយ​ដើម្បី​មើលថែ​តែម្តង​។​

​    ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ Zhao បាន​ជួយ​លុបលាង​មុខ ដុសធ្មេញ និង​កាត់សក់​ឪពុក​ខ្លួន​ជា​រៀងរាល់ថ្ងៃ​។ Zhao តែងតែ​ធ្វើ​ម្ហូបអាហារ​និង​ជួយ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​គាត់​មិនដែល​នឿយនាយ​ឡើយ​។ ដោយ​ក្ដី​កតញ្ញូ សាកលវិទ្យាល័យ​បាន​ឲ្យ​ឪពុក​និង​កូន​នូវ​បន្ទប់​ស្នាក់នៅ​ពិសេស​មួយ​សម្រាប់​ពួកគាត់​ទាំងពីរ​ដោយ​មិនមាន​ភាពស្ទាក់ស្ទើរ​នោះឡើយ​។​

​    ​Zhao បាន​បកស្រាយ​នូវ​ភាព​កតញ្ញូ​របស់ខ្លួន​ថា "​ឪពុក​ខ្ញុំ​បាន​មើលថែ​ខ្ញុំ​។ ឥឡូវ​គាត់​ឈឺ ខ្ញុំ​មិនអាច​ទុកចោល​អ្នកមានគុណ​រប​ស់​ខ្ញុំ​បានឡើយ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់