adverise with khmeread Miley

Miley Cyrus ស្រក់ទឹកភ្នែក បន្ទាប់ពីលោក Donald Trump កា្លយជាបេក្ខាភាពនាំមុខគេ

តារាចម្រៀងប៉ប់​ Miley Cyrus ខឹង​នឹងលោក Donald Trump រហូត​ដល់​​ស្រក់ទឹក​ភ្នែក​។ តារាច​ម្រៀង​ស្រីរូបនេះ​បានសម្រក់ទឹកភ្នែក​និង​រិះគន់​ធ្ងន់​ៗ​ទៅ​លើ​បេក្ខភាព​ប្រធានាធិបតី​មក​ពីគណបក្ស​សាធារណរដ្ឋរូប​នេះ​ បន្ទាប់ពី​លោក Donald Trump បាន​ឈ្នះ​ការបោះឆ្នោត​បឋម​នៅ​រដ្ឋចំនួន​ប្រាំពី​រ​កាលពីថ្ងៃ​អង្គារ​ទី​០១​ខែមីនា​ឆ្នាំ​២០១៦​។

          Miley Cyrus បាន​សរសេរចំណង​ជើង​នៅលើ​រូបភាព​របស់លោក Trump កាលពីថ្ងៃអង្គារទី​០១​ខែមីនា​ថា “ Donald Trump គឺជា​មនុស្ស​គួរឲ្យ​ខ្លាច”។ នាង​បន្ត​បង្ហោះរូប​ភាព​របស់​លោក Donald Trump ឈរថតជាមួយ​នឹង​នាង​ Rebecca Francis ដែល​បាន​គាំទ្រ​លោករូប​លោក។

Francis ដែល​មាន​ឈ្មោះមិនល្អ​ដោយសារតែ​បាញ់​សម្លាប់​សត្វកវែង​និង​សត្វនៅ​បណ្តាប្រទេសផ្សេងៗទៀត​នោះ ជឿជាក់ថា លោក Trump នឹង​ការ​ពារ​សិទ្ធិ​របស់​អ្នកម្រមាញ់​ និង​សិទ្ធិ​របស់​អ្នកនិយម​ការបរបាញ់​ធ្វើ​ជាកីឡា​។

Cyrus សរសេរថា “​ប្រាកដណាស់ ទឹក​ភ្នែក​បាន​ហូរកាត់ថ្ពាល់និង​បន្តហូរ​​ចុះ​មក​​ដល់​ចុងច្រមុះរបស់ខ្ញុំ។ រឿងនេះពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាចនិង​ក្រៀម​ក្រំបំផុត​​...មិន​មែន​ចំពោះតែប្រទេស​យើងប៉ុណ្ណោះទេ ប៉ុន្តែ​ចំពោះសត្វដែល​ខ្ញុំ​ស្រឡាញ់​ជា​ងអ្វីៗ​ទាំង​អស់ក្នុង​ពិភព​លោក​”។

តារាចម្រៀង​វ័យ២៣​ឆ្នាំ​រូប​នេះ​បាននិយាយថា នាងនឹងចាក​ចេញពី​អា​មេ​រិក​ ប្រសិន​បើ​លោក Donald Trump ជាប់ឆ្នោតជា​ប្រធានាធិបតីអាមេរិក៕

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់