ចិនបង្អួតពិភពលោកនូវដ្រូនទម្លាក់គ្រាប់បែកដ៏ទំនើបរបស់ខ្លួន អាចស៊ើបការណ៍សត្រូវនៅលើមេឃកម្ពស់៧០០០ម៉ែត្របាន៣៥ម៉ោងឥតឈប់

ចិនបានបង្ហាញដ្រូនទម្លាក់គ្រាប់បែកថ្មីរបស់ខ្លួនខណៈចិនចេញផ្សាយវីដេអូយន្តហោះគ្មានមនុស្សបើកនេះបំពេញនូវការហោះហើរលើកដំបូងរបស់វា។

ដ្រូនប្រយុទ្ធនិងចារកម្មឈ្មោះ Wing Loong I-D អាចផ្ទុកអាវុធខុសៗគ្នាជាង ១០ ប្រភេទ និងអាចហោះហើរបាន ៣៥ ម៉ោងដោយមិនចាំបាច់ចាក់ប្រេងឥន្ធនៈឡើងវិញ។

យោងតាមវេបសាយ Sina Military បានឱ្យដឹងថា ដ្រូននេះក៏អាចស៊ើបការណ៍ព័ត៌មានសម្ងាត់ពីកម្ពស់ ៧ គីឡូម៉ែត្រផងដែរ។

ដ្រូនចម្បាំងនេះត្រូវបានគេរាយការណ៍ថាត្រូវបានបំពាក់ដោយគ្រាប់បែកនិងមីស៊ីលផ្សេងៗជាច្រើន។ មួយក្នុងចំណោមនោះគឺមីស៊ីល BA-7 ឬ Blue Arrow-7 ដែលបញ្ជាកាច់ទិសដោយឡាស៊ែរ។

មីស៊ីលពាក់កណ្តាលស្វ័យប្រវត្តិបាញ់ពីអាកាសទៅផ្ទៃដីនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយរបស់ចិនរាយការណ៍ថាជាមីស៊ីលប្រឆាំងរថក្រោះដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងពិភពលោក។ យោងតាមប្លុកយោធាមួយនៅលើវេបសាយ QQ.com បានឱ្យដឹងថា មីស៊ីលនេះអាចកម្ទេចរថក្រោះដែលមានដែកការពារកម្រាស់ ១,៤ ម៉ែត្រ ពីកម្ពស់ ៧.០០០ ម៉ែត្រ។

ដ្រូន Wing Loong I-D ក៏ត្រូវបានបំពាក់ដោយគ្រាប់បែកបញ្ជាទិសដោយឡាស៊ែរឈ្មោះ YZ-212 គ្រាប់បែកប្រឆាំងទាហានឈ្មោះ YZ-102A និងគ្រាប់បែកខ្នាតតូច LS-6 ទម្ងន់ ៥០ គីឡូក្រាមផងដែរ។

ដ្រូន Wing Loong I-D កំពុងត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថានឌីហ្សាញម៉ូតយន្តហោះចេងទូ ជាផ្នែកមួយនៃសាជីវកម្មឧស្សាហកម្មអាកាសចរណ៍របស់ចិន៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...