ឃើញកូឡុំប៊ីនិងកាណាដាឱ្យប្រើកញ្ឆាស្របច្បាប់ សភាថៃជូនកាដូដល់ប្រជាជនដោយអនុញ្ញាតឱ្យប្រើកញ្ឆាស្របច្បាប់បានដែរ តែសម្រាប់ឱសថនិងស្រាវជ្រាវ

ថៃបានអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាសម្រាប់ការប្រាស់ក្នុងឱសថនិងស្រាវជ្រាវកាលពីថ្ងៃអង្គារទី២៥ធ្នូ ដែលជាការស្របច្បាប់លើកដំបូងនៃថ្នាំញៀនប្រភេទនេះនៅក្នុងតំបន់មួយដែលមានច្បាប់គ្រឿងញៀនតឹងរ៉ឹងបំផុតក្នុងពិភពលោក។

សភាតែងតាំងដោយយោធាក្នុងប្រទេសថៃដែលជាប្រទេសមួយរហូតដល់ទសវត្សរ៍ឆ្នាំ ១៩៣០ មានប្រពៃណីប្រើប្រាស់កញ្ឆាដើម្បីបំបាត់ការឈឺចាប់និងអស់កម្លាំងនោះ បានបោះឆ្នោតដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីគ្រឿងញៀនឆ្នាំ ១៩៧៩ ក្នុងសម័យប្រជុំរដ្ឋសភាបន្ថែមម៉ោង ដើម្បីអនុម័តច្បាប់នេះឱ្យរួចរាល់មុនថ្ងៃចូលឆ្នាំសកល។

លោក Somchai Sawangkarn ប្រធានគណៈកម្មាធិការពង្រាងច្បាប់នៅក្នុងសម័យប្រជុំផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ បាននិយាយថា "នេះជាកាដូឆ្នាំថ្មីពីសភាជាតិទៅកាន់រដ្ឋាភិបាលនិងប្រជាជនថៃ"។

ខណៈដែលប្រទេសនានាចាប់ពីកូឡុំប៊ីរហូតដល់កាណាដាបានធ្វើឱ្យកញ្ឆាស្របច្បាប់សម្រាប់ការប្រើប្រាស់ក្នុងឱសថឬជក់កម្សាន្ត ការប្រើគ្រឿងញៀនប្រភេទនេះនៅតែជាទង្វើខុសច្បាប់និងជាការហាមឃាត់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោកចំពោះការរំលោភច្បាប់គ្រឿងញៀន។

អ្នកជួញដូរគ្រឿងញៀនអាចទទួលរងទោសប្រហារជីវិតនៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

ប៉ុន្តែនៅប្រទេសថៃ ភាពចម្រូងចម្រាស់ដ៏ធំជាមួយច្បាប់គឺពាក់ព័ន្ធនឹងសំណើសុំប៉ាតង់របស់ក្រុមហ៊ុនបរទេសដែលអាចអនុញ្ញាតឱ្យពួកគេក្តោបក្តាប់លើទីផ្សារ ដោយធ្វើឱ្យអ្នកជំងឺថៃពិបាកប្រើថ្នាំនិងសម្រាប់អ្នកស្រាវជ្រាវថៃអាចមានសិទ្ធិប្រើកញ្ឆា។

លោក Panthep Puapongpan ព្រឹទ្ធបុរសនៃវិទ្យាស្ថានវេជ្ជសាស្ត្រសមាហរណកម្មនិងប្រឆាំងនឹងភាពចាស់បាននិយាយថា "យើងនឹងទាមទារឱ្យរដ្ឋាភិបាលដកហូតសំណើសុំប៉ាតង់ទាំងអស់នោះ មុនពេលច្បាប់នេះចូលជាធរមាន"។

អ្នកគាំទ្រខ្លះនៅប្រទេសថៃសង្ឃឹមថាការអនុម័តយល់ព្រមកាលពីថ្ងៃអង្គារនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការប្រើកញ្ឆាស្របច្បាប់សម្រាប់ការជក់កម្សាន្តផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត