adverise with khmeread 20b61075 4cb1 4e53 861b 2e40bcec90b1

ឃាត់ក្មេងទំនើង២នាក់ប៉ងវាយគូទំនាស់ នៅកន្លែងរាំធុងបាស់

     ឧត្តរមានជ័យ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសក្រុងសំរោងចាប់ខ្លួនកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១០ធ្នូឆ្នាំ២០១៥ដែលជាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ បានកាន់ដំបងកាំបិតប៉ងកាប់ទៅលើគូទំនាស់នៅកន្លែងរាំធុងបាស់ ស្ថិតនៅនៅភូមិពុរ សង្កាត់ សំរោងក្រុង សំរោង ខេត្តឧត្តរមានជ័យ។
    ប៉ូលិសនិយាយថា ជនសង្ស័យដែលឃាត់ខ្លួន២ នាក់ :១-ឈ្មោះ ថុន ធី ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិពុរសង្កាត់ សំរោង ក្រុង សំរោង ខេត្តឧត្តរមានជ័យ។ និង ២-ឈ្មោះ ខាត់ កុម្ភ: ភេទ ប្រុស អាយុ ២០ ឆ្នាំរស់នៅភូមិ ជាមួយគ្នា ។  វត្ថុតាងចាប់យក ដំបងឈើ ១ ,កាំបិតមួយ និង ម៉ាលេតដែកមួយ។
   ប៉ូលិសបន្តថា ក្រោយពីធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃ១១ធ្នូឆ្នាំ២០១៥  ដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញាបានធ្វើការអប់រំឲ្យអាណាព្យាបាលធានាទៅយកអប់រំបន្ត៕

adverise with khmeread

មតិយោបល់