adverise with khmeread Madonna 05

Madonna ប្រើប្រាស់ច្បាប់ស្តីពីការចាប់ពង្រត់កុមារ ដើម្បីបង្ខំអតីតស្វាមីប្រគល់កូនប្រុសមកវិញ

          តារាចម្រៀង​ប៉ប់​ចាស់វស្សា​ Madonna បានប្រើប្រាស់​ច្បាប់ស្តីពី​ការ​ចាប់​ពង្រត់​កុមា​រ​ ក្នុង​បំណង​បង្ខំ​ឲ្យ​អតីត​ស្វាមី Guy Ritchie ប្រគល់​កូនប្រុស​អាយុ​១៥​ឆ្នាំ​មកឲ្យ​ខ្លួន​វិញ។

          តារាចម្រៀង​វ័យ​៥៧​ឆ្នាំ​រូបនេះ​បាន​ប្រើប្រាស់​អនុសញ្ញា​ទីក្រុងឡាអេ​ ដើម្បី​បញ្ចប់​សង្គ្រាម​ដណ្តើម​សិទ្ធិ​គ្រប់គ្រង​លើ​កូន​ប្រុស​ឈ្មោះ​ Rocco ។

          ក្មេងប្រុស​ជំទង់​រូបនេះកំពុង​រស់នៅ​ទីក្រុង​ឡុងដ៍​ជាមួយនឹង​ឪពុក​ដែល​ជា​អ្នក​ដឹកនាំ​រឿង​ ហើយបានព្រងើយ​កន្តើយ​នឹង​សំណូម​ពរ​របស់​ម្តាយ​ឲ្យ​ត្រឡប់​មក​ផ្ទះវិញ។

          ឥឡូវនេះ Madonna បានចាប់ផ្តើម​ប្តឹងអ្នកដឹកនាំរឿងវ័យ៤៧​ឆ្នាំរូបនេះ​ទៅ​​តុលាការកំពូល​ High Court ដោយ​ភ្ជាប់ជាមួយអនុញ្ញា​ទីក្រុង​ឡាអេស្តីពី​ការចាប់​ពង្រត់កុមារ​ជាអន្តរជាតិ។

          លើសពីនេះ Madonna ក៏បាន​ដាក់ពាក្យ​បណ្តឹងទៅ​តុលាការគ្រួសារ​ Family Court ក្នុង​ទីក្រុង​ញូវយ៉កផងដែរ។

          អំឡុង​ពេល​បង្ហាញ​មុខ​នៅ​ High Court ក្នុង​ទីក្រុងហុងកុងកាល​ពី​ម្សិល​មិញ លោកចៅក្រម MacDonald បានប្រាប់ប្តីប្រពន្ធ​ទាំងពីរ​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួនឯង​ ហើយចៅក្រម​រូបនេះបានណែនាំ​ឲ្យ​ពួកគេស្វែងរក​ដំណោះ​ស្រាយ​មួយ​ ដោយមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធតុលាការ៕

adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

មតិយោបល់