adverise with khmeread 1

​អតីត​តួ​សិច​នាង Maria Ozawa និយាយថា​នាង​បានរួម​រក្ស​ដើម្បី​រាក់ទាក់​គ្នា​ជាមួយ​តួ​ហ្វ៊ី​លី​ពី​ន​មុន​ចាប់ដៃ​សម្តែង​រឿង​ជាមួយគ្នា​

​អតីត​តួកុន​សិច​នាង Maria Ozawa បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​ទទួលស្គាល់​តាមរយៈ​វិទ្យុ​ហ្វ៊ី​លី​ពី​ន​ថា នាង​បាន​ដេក​ជាមួយ​តារា​សម្តែង​រួមជាមួយ​នាង​គឺ​តួ​ហ្វ៊ី​លី​ពី​ន​លោក Cesar Montano កាលពី​ឆ្នាំមុន​។​

​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​លោក Mo Twister នៅក្នុង​កម្មវិធី Good Times With Mo នាង Ozawa ត្រូវបាន​សួរថា​តើ​នាង​ពិតជា​បានរួម​ភេទ​ជាមួយ​លោក Cesar មែន​អត់​។​

​លោក Mo បាន​សួរ​យ៉ាង​ទន់ភ្លន់​ថា "​តើ​នាង​បាន​រួមភេទ​ជាមួយ​លោក Cesar Montano ប៉ុន្មាន​ដង​? ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា​នាង​ដេក​ជាមួយ​គាត់​មែន​"​។​

​នាង Maria Ozawa ដែលមាន​ការភ្ញាក់ផ្អើល​ចំពោះ​សំណួរ​នេះ បាន​ព្យាយាម​ចៀសវាង​ប្រធានបទ​នេះ​ដោយ​ការ​សើច​ស្វា ដែល​ញ៉ាំងឱ្យ​ពិធីករ​វិទ្យុ​ជឿជាក់ថា​នាង​ពិតជា​បាន​ដេក​ជាមួយ​លោក Montano មែន​។ លោក Mo បាន​សួរ​សង្ខុញ​ថា "​ដេក​ជាមួយគ្នា​ពីរដង ហ៎​?" ប៉ុន្តែ​នាង​បាន​បញ្ជាក់ថា "​ទេ​! តែម្តង​ទេ​ចា៎​!"​។​

​នាង​បាន​លាតត្រដាង​ថា ការរួម​មេត្រី​នោះ​គឺ​ពិតជា​បានកើត​ឡើង​មែន ហើយ​វា​បានកើត​ឡើង​មុន​ពួកគេ​ថត​រឿង Nilalang​។ នាង​បាន​បន្ថែមទៀតថា នាង​គ្មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក Cesar Montano ទេ​និង​ការរួម​មេត្រី​យប់នោះ​គឺ​គ្រាន់តែ "​ការ​រួមភេទ​រាក់ទាក់​គ្នា​ប៉ុណ្ណោះ​"​។​

​គួររំលឹកថា កាលពី​ខែកញ្ញា​ឆ្នាំមុន លោក Montano បាន​ចូលខ្លួន​មក​ជំនួស​លោក Robin Padilla ក្នុងនាម​ជា​តួឯក​ប្រុស​របស់​នាង Ozawa សម្រាប់​ភាពយន្ត​រឿង Nilalang ដែល​បាន​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​ម៉ានីល​នាពេល​ថ្មីៗ​នេះ​។ តារា​ស្រី​ប្រចាំ​គម្រប​ទស្សនា​វ​ដ្តី FHM ក៏បាន​ប្រកាស​ផងដែរ​ថា នាង​សព្វថ្ងៃ​នៅ​លីវ​ទេ ហើយ​កំពុង​ស្វែងរក​គូស្នេហ៍​ម្នាក់​សម្រាប់​កំដរ​ភាព​ឯកោ​៕

 

adverise with khmeread
ប្រភព៖ Manila Coconuts

មតិយោបល់