adverise with khmeread Untitled 1

Rihanna បង្អួតដើមទ្រូងជាថ្មី ហើយថានាងគ្រាន់តែចម្លងតាមស្ទីលម្តាយទេ

          ប្រសិនបើ​ម្តាយ​របស់តារាចម្រៀង Rihanna បាន​ឃើញ​ដោយ​ផ្ទាល់ភ្នែក​នូវ​ការបង្ហាញ​ដើមទ្រូង​យ៉ាងព្រហើន​របស់កូន​ស្រីគាត់តាមរយៈ​រូបភាពថ្មី​​សម្រាប់​ទស្សនាវដ្តី Vogue ​ លោកស្រីប្រាកដ​ជា​ត្រូវ​បន្ទោស​ខ្លួន​ឯង​ហើយមើលទៅ។

          Rihanna វ័យ​២៨​ឆ្នាំ​ជា​តារាចម្រៀង​ដែលមាន​ដើម​កំណើត​នៅ​កោះ​បាបា​ដូស​ បាននិយាយថា នាងបាន​ចម្លង​តាមស្ទីល​ម្តាយរបស់​​នាង។

          Rihanna បាន​ប្រាប់​ទស្សនាវដ្តីនេះថា “​ឱ! ព្រះអើយ​! ម្តាយ​របស់ខ្ញុំ​។ គាត់​គឺ​ជា​ស្ត្រីពិត​ប្រាកដ។ ខ្ញុំពិត​ជា​ពេញចិត្តនឹង​អ្វី​ៗគ្រប់យ៉ាង​ដែល​គាត់​បាន​ធ្វើ​។ អ្វី​ៗ​ដែល​គាត់​ស្លៀក​ពាក់​ ក្លិនទឹក​អប់​  ស្បែក​ជើង​និង​កន្សែងដែល​បានប្រើប្រាស់​។ នោះជា​ភាព​ឆើតឆាយ​ដែលខ្ញុំតែង​តែ​ចង់បានសម្រាប់​ខ្លួន​ឯង”។

          ក្នុងរូបភាព​នេះ Rihanna បានបង្អួត​ដើមទ្រូង​ស្ទើរតែទាំងស្រុង​ជាមួយ​នឹង​ឈុតខូប៊យអាវជាប់​ខោ លម្អដោយ​រូបផ្កា​​​ ដែល​ស៊ីគ្នានិង​ស្បែង​ជើង​កែង​ចោត​។​

          ស្របពេលជាមួយគ្នានោះដែរ មាន​ព័ត៌មាន​ថា Rihanna នឹង​មិត្តប្រុស​ Drake បាន​ជានានឹងគ្នាវិញ​នៅ​មុន​កម្មវិធីសម្តែង​របស់នាង​ ហើយ​គេឃើញ​អ្នក​ទាំង​ពីរកាន់​​ដៃ​បណ្តើរគ្នា​​ស្អិត​តែម្តង៕

adverise with khmeread

មតិយោបល់