adverise with khmeread 7f6da0ee 144f 4259 a15e f2fc539d1b9e

បង្ក្រាប​ទីតាំង​ជក់​និង​ចែកចាយ​គ្រឿងញៀន​ឃាត់​បាន​៥​នាក់ដកហូត​ម៉ូតូ​៧​គ្រឿង

    ភ្នំពេញ ៖ បន្ទាបពី​មាន​សេចក្តី​រាយ​ករ​ណ៍​ពី​ប្រជាពលរដ្ឋ ថា​មាន​ក្មេង​ទំនើង សម្ងំ​ពពាក់​
​ព​ពួន​គ្នា​ជក់​គ្រឿងញៀន និង​បង្ក​ភាពអនាធិបតេយ្យលួចគាស់​ផ្ទះទើប​នៅ​យប់​ថ្ងៃទី ៤ កុ​ម្ភះ ២០១៦ នៅវេលា​ម៉ោង ៩​យប់ លោក​យឹម សារ៉ាន​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ បានដឹង​នាំ​កម្លាំងអន្តរាគមន៍នៅ​ចំណុច​ផ្ទះ​ឈើ​កម្មករជាប់​ផ្លូវ​រថភ្លើង​កំពត​-​ភ្នំពេញ​។​

    ប្រតិ​បត​តិ​ការ​នេះ​ប៉ូលិស​បាន​ឃាត់​មនុស្ស​ប្រុស​៤ ស្រី​ម្នាក់ ម៉ូតូ​៧​គ្រឿង ព្រមទាំង ឧបករណ៍​ជក់​គ្រឿងញៀនមួយចំនួនធំ។​ ក្នុងនោះ​មាន​បុរស​ម្នាក់​ជាប៉ូលិស​តម្រួត​បទបញ្ជា​ម្នាក់​ជា​មេ​ចែកចាយ​គ្រឿងញៀន​។​

    ក្រោយពេល​ឃាត់ខ្លួន ត្រូវបាន​ប​ញ្ចូ​ន​មនុស្ស​ប្រុស​ស្រី​ទាំង​៥ នាក់ ម៉ូតូ រួម​និង​វត្ថុតាងមក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ ព្រមទាំង​ធ្វើតេស្ត​ទឹកនោម ឃើញថា​មនុស្ស​ប្រុស​ស្រី​ទាំង​៥​ ​នោះ​ពិត​ជាមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ពិតប្រាកដ​មែន ។​

    បន្ទាប់មក​ក៏បាន​ធ្វើឯកសារ​កសាង​សុំ​ណុំ​រឿង​ប​ញ្ចូ​ន​ខ្លួន​ឡើង​តុលាការ​ចាត់ការ​តាម​និតិ​វិ​ច្បាប់ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់