បុណ្យណូអែលនៅអូស្ត្រាលីមិនរងា បែរជាក្តៅបែកញើសប៉ុនគ្រាប់ពោត!

ព្រះអាទិត្យរះគួរឱ្យភ្ញាក់ផ្អើលបានស្វាគមន៍អ្នករស់នៅទីក្រុងមែលប៊ន នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងអាកាសធាតុក្តៅបែកញើសប៉ុនគ្រាប់ពោតនៅទូទាំងទីក្រុងមួយនេះ មិនធ្លាប់មានក្នុងរយៈពេល ៩០ឆ្នាំកន្លងមកនេះក្នុងប្រទេសអូស្រ្តាលី។

សីតុណ្ហភាពនៅតំបន់ភាគច្រើនសឹងទូទាំងប្រទេសអូស្ត្រាលីនឹងកើនឡើងដល់ ៤៥អង្សារហូតដល់ថ្ងៃអាទិត្យ ខណៈដែលទីប្រជុំជន និងរាល់តំបន់រដ្ឋដីគោក រួមនឹងដែនដីភាគខាងជើង (Northern Territory) នឹងត្រូវប្រឈមមុខខ្ពស់ទៅនឹងអាកាសធាតុប្រែលប្រួលក្តៅដ៏អាក្រក់មួយនេះ។

សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើង ១០អង្សាទៅ ១៤អង្សាខ្ពស់ជាងធម្មតាសម្រាប់ចុងខែធ្នូ ក្នុងប្រទេសអូស្រ្តាលី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...