adverise with khmeread F64628ac 3ad8 4221 ba51 ca83652ce697

ដឹង​មូលហេតុ​មន្ត្រី​ប៉េអឹម​បាញ់​សម្លាប់ខ្លួនគឺ​ម្នាក់​ជំពាក់​លុយ​ធនាគារ​ជាង​៣០០០​ដុល្លារ​បង្ខំ​ឲ្យ​ម្ដាយ​លក់​ដី​សង​គេ​មិន​ព្រម​បាញ់សម្លាប់​ខ្លួនឯង​

      ភ្នំពេញ ៖ មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ម្នាក់ បានធ្វើ​អត្តឃាត ដោយបាន​យក​កាំភ្លើង​ម៉ាក​កា​៥៩ មួយ​ដើម បាញ់​ក្រោម​ថ្កា​ម​ខាងឆ្វេង​សម្លាប់ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​នៅក្នុង​ថ្លុកឈាម និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ មូលហេតុ​គឺ​ម្នាក់​ជំពាក់​លុយ​ធនាគារ​ជាង​៣០០០​ដុល្លារ បង្ខំ​ឲ្យ​ម្ដាយ​លក់​ដី​សង​គេ​មិន​ព្រម​បាញ់សម្លាប់​ខ្លួនឯង​តែម្តង​។   

      មន្ត្រី​ប៉​អ៊ឹម​ដែល​បាញ់សម្លាប់​ខ្លួនឯង​នោះ ឈ្មោះ ជា ប៊ុន ហុង អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ កើតហេតុ​ខាងលើ​នោះ ជា​មន្ត្រី​ស្នងការ​ព័ត៌មាន​និង​សន្តិសុខ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ប្រើ ប្រាស់​កាំភ្លើងខ្លី​ម៉ាក​កា​៥៩ បាញ់សម្លាប់​ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង ព្រោះ​បង្ខំ​ឲ្យ​ម្ដាយ​លក់​ដី​យកលុយ​សង​ធនាគារ​មិនបាន​ដូច​បំណង​។​

      លោកយាយ​ម្នាក់​ឈ្មោះ ផាត់ កត់ អាយុ​៧៩ ឆ្នាំ​ត្រូវជា​ម្ដាយ​របស់បុរស​នោះបាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា នៅ​មុនពេល​កើតហេតុកូនប្រុស​គាត់​បាន​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ធ្វើការ ហើយ​បាន​និយាយ​បង្ខំឲ្យ​គាត់​លក់​ដី​មួយកន្លែង ដើម្បី​យកលុយ​សង​ធនាគារ​អេស៊ីលីដា ដោយ​កូន​គាត់​ប្រាប់ថា​ជំពាក់​លុយ​ធនាគារនោះ​ចំនួន​ជាង​៣០០០​ដុល្លារ​។​

     ពេលនោះ​គាត់​បាន​ឆ្លើយថា​"​អញ​មាន​ដី​មកពីណា​ទៀត បើ​ឯង​លក់​អស់រលីងហើយនឹង ហើយ​ចាញ់ល្បែង​មែន​? "​។ បន្ទាប់មក​កូនប្រុស​គា​ត់​មិនបានឆ្លើយតប​ទេ ហើយ​បាន​ឡើងទៅលើផ្ទះ​ជាមួយ​ប្រពន្ធ​របស់គេ ដែល​ទើប​ត្រឡប់​មកពី​ធ្វើការ​រោងចក្រ​ដែរ​។​

     លុះ​មួយ​សន្ទះ​ក្រោយមកប្រហែល យៈពេល​៥​នាទី​ប៉ុណ្ណោះ ក៏​ស្រាប់តែ​ឮស្នូរ​ផ្ទះ​អាវុធ​១​គ្រាប់ ហើយ​ស្ត្រី​ជា​ប្រពន្ធ​របស់គេ និង​ត្រូវជា​កូនប្រសារ គាត់ បាន​ស្រែកយំ​និង​ស្រែក​ឲ្យ​គេ​ជួយ គាត់​និង​ក្រុមគ្រួសារ ព្រមទាំង​អ្នកភូមិ​បាននាំគ្នា​ឡើងទៅ​មើល ឃើញ​កូនប្រុស​គាត់ ដេកស្លាប់​ក្នុង​ថ្លុកឈាម បាត់ទៅហើយ​។ ចំណែកឯ​កាំភ្លើង​ត្រូវបាន​ប្រពន្ធ​គេ យកចេញ​ពី ដៃ​សព​ប្ដី ដាក់​លើ​តុទូ​រទស្ស​ន៏​នៅ​ជិត​នោះដែរ​។​

     ប៉ូលិស​និយាយថា មន្ត្រី​ប៉េអឹម​រូបនោះ បាន​បាញ់​ខ្លួនឯង​ចំ​ក្រោម​ថ្កា​ម​ខាងឆ្វេង បៀម​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាៗ​មួយ​រំពេច​តែម្ដង ហើយ​ក្រោយពេល​កើតហេតុ កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ ក្រោម​ការ បញ្ជា​ដោយផ្ទាល់​ដោយ​លោក វរសេនីយ៍ទោ ជឹម ស៊ីថា អធិការ​ប៉ូលិស​ខណ្ឌ បាន​ចុះទៅ​ធ្វើការ​ពិនិត្យ ជុំវិញ កន្លែងកើតហេតុ និង​ប្រមូល​ព័ត៌មាន ដើម្បី​កសាង​សំណុំរឿង ព្រមទាំង​សាកសួរ​ស្ត្រី​ជា​ប្រពន្ធ ប៉ុន្តែ​នាង​មិន បាន​និយាយ អ្វី​ទេ​បានត្រឹមតែ​យំសោក​បោក​ខ្លួន​ដូច​សត្វ​អក​ព្រាត់​គូ​តែប៉ុណ្ណោះ ។​

     មិនទាន់​ដឹងថា​ការស្លាប់ នោះ​មានការ​ពាក់ព័ន្ធ​ទៅនឹង​ស្ត្រី​ជា​ប្រពន្ធ​ដែរ​ឬ​យ៉ាងណាទេ ប៉ុន្តែ​នៅពេល​ប្ដី​បាញ់​សម្លាប់ខ្លួន​នោះ ក៏មានវត្តមាន​នាង​នៅ​ជាមួយ​ដែរ ហើយ​នាង​ដឹង​រឿង​ច្បាស់​ជា​គេ។ ដូច្នេះ​មានតែ​នាង​ជា​ប្រពន្ធ​នោះទេ ដែល​អាច​បំភ្លឺ ពី​សកម្មភាព​នៃ​ការបាញ់សម្លាប់​ខ្លួន​នេះ​បានច្បាស់លាស់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់