មិនធ្លាប់ដឹងសោះ នៅថ្ងៃកាន់តំណែងដំបូងរបស់ Duterte គ្រាន់តែអ្នកកាសែតចោទសួរមួយសំណួរ គាត់លើកជើងដាក់លើតុយ៉ាងឈ្លើយ តែតាមពិត...

នៅថ្ងៃកាន់តំណែងដំបូង ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបានអ្នកកាសែតសួរសំណួរមួយថា តើលោកនឹងកាត់បន្ថយភាពក្រីក្រដោយរបៀបណា? ភា្លមៗនោះលោក Duterte បានដាក់ជើងលើតុ ហើយពួកអ្នកកាសែតមានការភ្ញាក់ផ្អើលជាខ្លាំងដោយនឹកគិតក្នុងចិត្តថា មេដឹកនាំអីក៏ឈ្លើយម៉្លេះ។ បន្ទាប់មក លោក Duterte បាននិយាយថា "ខ្ញុំពាក់ស្បែកជើងថោកៗ សូម្បីតែស្រោមជើងក៏គ្មានដែរ"។ 

លោក Duterte ដាក់ជើងលើតុ គឺ ចង់បង្ហាញពីឧទាហរណ៍នៃការរស់នៅសាមញ្ញរបស់គាត់ ដែលជាគន្លឹះក្នុងការលុបបំបាត់អំពីពុករលួយក្នុងជួររដ្ឋាភិបាលរបស់គាត់។

វាក៏បង្ហាញឱ្យឃើញពីរបៀបកាត់បន្ថយភាពក្រីក្រគឺចាប់ផ្ដើមចេញពីមន្ត្រីទាំងអស់ ដោយត្រូវមានភាពស្អាតស្អំ ចេះនាំគ្នាសន្សំសំចៃប្រាក់រដ្ឋ កាត់បន្ថយការប្រើប្រាស់សម្ភារៈទំនើបៗ និងរបស់ថ្លៃៗ និងចែករំលែកវាដល់ប្រជាពលរដ្ឋក្រីក្រ នោះការកាត់បន្ថយភាពក្រីក្រនឹងកើតមានឡើង។

Duterte ធ្លាប់បានអះអាងថា គាត់មិនដែលប្រព្រឹត្តពុករលួយម្តងណាឡើយ ពេលគាត់នៅកំពុងកាន់តំណែងជារដ្ឋអាជ្ញា អភិបាលក្រុង សមាជិកសភា និងអភិបាលរងក្រុង រយៈពេល ២២ ឆ្នាំ ហើយគាត់និយាយថា គាត់អាចរកលុយបានយ៉ាងស្រួល ដោយសារតែឱកាសមានរាប់មិនអស់សម្រាប់មន្ត្រីដែលចង់រកលុយកខ្វក់។

លោកបានលើកឡើងដោយសំដៅលើលុយក្រោមតុ ដែលផ្តល់ឱ្យដោយអ្នកចុះកិច្ចសន្យាទៅមន្ត្រីរដ្ឋាភិបាលថា "១៥ ភាគរយនៅទីនេះ ១៥ ភាគរយនៅទីនោះ លុយចូលមកឆឹបៗ"។

Duterte បាននិយាយអំឡុងពេលខួបទី ៦៤ នៃទីក្រុងកំណើត Davao របស់គាត់ថា ប្រសិនបើគាត់ពិតជាពុករលួយមែននោះ ម្ល៉េះគាត់កំពុងរស់នៅយ៉ាងសុខសាន្តក្នុងផ្ទះវីឡាស្កឹមស្កៃរាប់សិបកន្លែងទៅហើយ មិនមែនមករស់នៅក្នុងផ្ទះកញ្ចាស់ដដែលយូរដូច្នេះនោះទេ នោះដោយសារតែគាត់ចាកឆ្ងាយពីឱកាសរកលុយកខ្វក់ទាំងនោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...