វិសម្ពាធត្រូពិកអាចនឹងក្លាយជាព្យុះ ខណៈវាបោះពួយឆ្ពោះមកសមុទ្រវៀតណាមខាងកើត

យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិវៀតណាមបានឱ្យដឹងថា វិសម្ពាធត្រូពិកនៅក្បែរប្រទេសហ្វីលីពីនត្រូវបានគេព្យាករណ៍ថា នឹងប្រមូលផ្ដុំកាន់តែខ្លាំងឡើងៗទៅជាព្យុះមួយ ខណៈដែលវាកំពុងបោះពួយឆ្ពោះទៅកាន់សមុទ្រវៀតណាមខាងកើត។

ប្រព័ន្ធវិសម្ពាធទាបមានទីតាំងប្រហែល ២៩០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃឆ្នេរសមុទ្រកណ្ដាលនៃប្រទេសហ្វីលីពីននៅម៉ោង ៧ ព្រឹកថ្ងៃសុក្រនេះ ដោយបញ្ចេញខ្យល់ពី ៥០ ទៅ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសន្ទុះខ្យល់កន្ត្រាក់ក្នុងល្បឿន ៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្នុងរយៈពេល ២៤ ម៉ោងវាត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅភាគខាងលិចក្នុងល្បឿនជាមធ្យម ២០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចវាយប្រហារកោះហ្វីលីពីនជាច្រើននៅម៉ោង ៧ ព្រឹកថ្ងៃសៅរ៍។

វិសម្ពាធត្រូពិកនេះត្រូវបានគេរំពឹងថានឹងបន្តឆ្ពោះទៅទិសខាងលិចក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងទៀតនៅពេលដែលវាប្រមូលផ្ដុំកម្លាំងខ្យល់នៅតាមផ្លូវឆ្ពោះទៅកាន់សមុទ្រវៀតណាមខាងកើត។

នៅវេលាម៉ោង ៧ ព្រឹកនៅថ្ងៃអាទិត្យវានឹងមានចម្ងាយ ៤២០ គីឡូម៉ែត្រនៅភាគខាងកើតនៃកោះ Song Tu Tay ដែលជាផ្នែកមួយនៃប្រជុំកោះ Truong Sa របស់វៀតណាម ។

ក្រុមឧតុនិយមជឿថា វិសម្ពាធនេះអាចប្រមូលកម្លាំងគ្រប់គ្រាន់ ដើម្បីវិវត្តទៅជាព្យុះមួយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...