adverise with khmeread Ce823590 ddff 4652 8d3f 6dd9fc3a1f91

ព័ត៌មាន​បន្ថែម​ស្តីពីអគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ជាន់​ទី​៣​នៅ​ខណ្ឌ​៧​មករា​

     ភ្នំពេញ ៖ មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង នៅ​ជា​ន់ទី​៣ បាន​ឆាបឆេះ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ រត់ចេញ​ជាន់ជើងគ្នា​ប្រសា​ចរក​ទី​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​១៦៨E៣  តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

     យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ បាន​ប្រាប់​អោយដឹងថា មុនពេល​មាន​គ្រោះ​អគ្គីភ័យ​ឆាបឆេះ គឺ​ដំបូង​ឡើយ គេ​ស​ង្គេ​ត​ឃើញ​មាន​ផ្សែង​ខ្មួរ​ខ្មាញ់​​ហុយ​ចេញពីផ្ទះ​ល្វែង​លេខ​១៧៨E៣​ជាន់​ទី​៣ ដែល​សង់​ឡើង​ពី​ថ្ម​ប្រក់​ស​ង្ក័​សី​។ បន្ទាប់មក​ស្រាប់​តែមាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង ហើយ​បន្ត​ឆេះ​រាលដាល​ខូចខាត​អស់ទាំង​ស្រុង​តែម្ដង​។​

     ភ្លាមៗ​នោះ​ផងដែរ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ បានមក​ជួយ​អន្តរាគមន៍​ចំនួន​៨​គ្រឿង ចុះ​អន្តរាគមន៍​ដល់ទី​តាំង​ខាងលើ​បាញ់​ទឹក​ពន្លត់ភ្លើង ទប់ស្កាត់​កុំឱ្យមាន​ការឆាបឆេះ​រាលដាល ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ដទៃទៀត។​

    ទោះ​ជា​យ៉ាងណា ដោយ​ការឆេះ​នេះ​នៅ​ជាន់​ទី​៣​ដូច្នេះ មានការ​ពិបាក​បន្តិច ដល់​កម្លាំង​ប៉ូលិស​ពន្លត់​អគ្គិភ័យ ទើប​អគ្គិភ័យ​ឆាប់ឆេះ​រង​ការខូចខាត​ទ្រព្យ​ទាំងស្រុង​បែបនេះ​។​

    ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ម៉ោ​ង​៨​និង​៣០​នាទី​ថ្ងៃ​ដដែល​ទើប​បាញ់​ទឹក​ពន្លត់ភ្លើង​ទាំងស្រុង​អគ្គិភ័យ​នេះ​បណ្ដាលមកពី​ទុស្សេ​បង្គោល​ភ្លើង តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​រងរបួស​នោះទេ គ្រាន់តែ​ខូចខាត​សម្ភា​រះ​ទាំងស្រុង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់