adverise with khmeread Bd5954a5 670d 4209 bf3b 6da99f71378c   copy

ប្តី​ជនជាតិ​យួន​បាន​ប្រើ​ហិង្សា​វាយ​ប្រពន្ធ​ជនជាតិ​ឡាវ​ជាប់​ខ្នោះ​ប៉ូលិស​ខ្មែរ​

     រតនគិរី ៖ ប្តី​ជនជាតិ​យួន​បាន​ប្រើ​ហិង្សា​វាយ​ប្រពន្ធ​ជនជាតិ​ឡាវ​ត្រូវបាន​ប៉ូ​លិ​ស្រុក​បរ​កែវ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង ៩​និង​២០​នាទី យប់​ថ្ងៃទី​៤​មីនាឆ្នាំ​២០១៦​នៅ​នៅ​ចំណុច​ផ្ទះ​ស្ថិត ភូមិ 1 ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

     ប៉ូលិស​និយាយថា  មាន​ករណី អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ប្ដី​វាយ​ប្រព​ន្ឋ​នៅ​ចំណុច​ផ្ទះ​ស្ថិត ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ គឺ​ជនរងគ្រោះ​ជា​ប្រព​ន្ឋ​ឈ្មោះ ស៊ុត ណ​យ អាយុ ២៦ ឆ្នាំ ជនជាតិ ឡាវ ត្រូវ​ជនសង្ស័យ​ជា​ប្ដី ឈ្មោះ ឡេ វាំង​ស អាយុ ២៥ ឆ្នាំ ជនជាតិ​យួន​មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ បាន​វាយ​ទៅលើ​ប្រព​ន្ឋ​កូនខ្ចី​បណ្ដាលឱ្យ​ជាំ​ពេញ​ដងខ្លួន​បន្ទាប់ពី​មានទំនាស់​ពាក្យសម្តី​គ្នា​រួចមក ។​

    បច្ចុប្បន្ន​ប៉ូលិស​បានធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក បរ​កែវ ដើម្បី​បំពេញបែបបទ​តាម​និតិ​វិធី ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់