adverise with khmeread Asteroids

អាចម៍ផ្កាយ​ប្រវែង​៣០៤​ម៉ែត្រ​នឹង​ហោះ​មក​កៀក​ផែនដី​នៅ​ថ្ងៃស្អែក​នេះ​ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ថា​កុំ​ទាន់​អាល​ស្លន់ស្លោ

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បានឱ្យដឹងថា អាចម៍ផ្កាយ​ប្រវែង ៣០៤ ម៉ែត្រ​កំពុង​បោះពួយ​មក​កៀក​ផែនដី​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ និង​អាចមក​កៀក​ជាង​គន្លង​ផ្កាយរណប​មួយចំនួន​ទៅទៀត​។ 

​    ​ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា វា​នឹង​ហោះ​ផុត​ឆ្ងាយ​ពី​ផែនដី​យ៉ាងតិចណាស់ ២៤.១៤០ គីឡូម៉ែត្រ ហើយ​ថា​គ្មានអ្វី​ត្រូវ​ភ័យ​ស្លន់ស្លោ​នោះទេ​។ 

​    ​ដុំថ្ម​អ​វ​កា​ឈ្មោះថា 2013 TX68 ត្រូវបាន​ប្រទះឃើញ​កាលពី​បី​ឆ្នាំមុន​ដោយ​ក្រុម​តារាវិទូ​ក្នុង​សហរដ្ឋអាមេរិក ដែល​បាន​តាមដាន​មើល​ផ្ទៃមេឃ​ដើម្បី​រកមើល​វត្ថុ​អវកាស​ហោះ​ក្បែរ​ផែនដី​ដែល​បង្ក​ការគំរាមកំហែង (NEOs)​។ 

​    ​លោក ផូ​ល ឆូ​ដាស (Paul Chodas) អ្នកគ្រប់គ្រង​នៅ CNEOS បាន​និយាយថា "​យើង​បានដឹង​រួចហើយ​ថា​អាចម៍ផ្កាយ 2013 TX68 នឹង​ហោះ​កាត់​ផែនដី​ដោយ​សុវត្ថិភាព​នៅ​ដើមខែ​មីនា ប៉ុន្តែ​ទិន្នន័យ​បន្ថែម​អនុញ្ញាតឱ្យ​យើង​រ៉ាប់រង​អំពី​ផ្លូវ​គោចរ​របស់​វា​បាន​កាន់តែ​ប្រសើរ​"​។ 

​    ​លោក​ឆូ​ដាស​បាន​និយាយថា "​គ្មានអ្វី​ត្រូវ​ខ្វល់​នោះឡើយ​ទាក់ទិន​នឹង​អាចម៍ផ្កាយ​មួយ​នេះ ដរាបណា​លោកអ្នក​មាន​ចំណាប់អារម្មណ៍​ចង់ឃើញ​វា​តាមរយៈ​កែវ​យឺត​"​។ 

​    ​ទិន្នន័យ​នេះ​ចង្អុល​បង្ហាញថា អាចម៍ផ្កាយ​តូច​មួយ​នេះ​នឹង​ហោះ​កាត់​ផែនដី​ឆ្ងាយ​ជាង​ការគិត​ទុក​លើក​មុន​។ ដោយសារ​វា​ត្រូវបាន​គេ​តាមដាន ១០ ថ្ងៃមុន ដូច្នេះ​ផ្លូវ​គោចរ​របស់​វា​មិនមាន​ភាពច្បាស់លាស់​នោះទេ​។ 

​     ក្រុម​អ្នកជំនាញ​និយាយថា អាចម៍ផ្កាយ​នេះ​នឹង​បោះពួយ​កៀក​ផែនដី​នៅ​ថ្ងៃអាទិត្យ ទោះយ៉ាងណា ការព្យាករណ៍​អាច​ខុស​១​ថ្ងៃ ឬ​២​ថ្ងៃ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់