adverise with khmeread 3

Rashford ត្រូវបាន​ប្រសិទ្ធិ​នាម​ជា​កីឡាករ​ល្អ​របស់ Man Utd ប្រចាំខែ​កុម្ភៈ​

​គាត់​ប្រហែលជា​ទើបតែ​បាន​លេង ១៧០ នាទី​ប៉ុណ្ណោះ ប៉ុន្តែ​វា​ពិតជា​គ្រប់គ្រាន់​ដើម្បី​អនុញ្ញាត​ឲ្យ​កីឡាករ​វ័យក្មេង Marcus Rashford ទទួលបាន​ពានរង្វាន់​កីឡាករ​ល្អ​ប្រចាំខែ​របស់​ក្រុម​បិសាច​ក្រហម Manchester United ហើយ​។​

​ខ្សែប្រយុទ្ធ​វ័យ ១៨ ឆ្នាំ​រូបនេះ ត្រូវបានចាត់តាំង​ជា​ជម្រើស​ដំបូង​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​ប្រធាន​ក្រុម Wayne Rooney រងរបួស និង​បន្ទាប់មក​កីឡាករ Anthony Martial ក៏បាន​ចាក​ចេញពី​ជម្រើស​របស់លោក Louis van Gaal ដែរ​។​

​យុវជន​បិសាច​ក្រហម​រូបនេះ​បាន​រក​គ្រាប់​បាល់​ដល់​ទៅ​បួន​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ពីរ​ប្រកួត​ដំបូង​ឲ្យ​ក្លឹប​ខណៈ​គាត់​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅ​ទឹកដី Old Trafford​។​

​រូបគេ​បាន​លេង​ជា​ផ្លូវការ​ជា​លើកដំបូង​នៅក្នុង​ការប្រកួត​ជាមួយ​ក្រុម Midtjylland ក្នុង​ក្របខ័ណ្ឌ Europa League បន្ទាប់ពី Martial បានទទួល​រងរបួស​សរសៃពួរ​អំឡុង​ការហ្វឹកហាត់​។​

Rashford បាន​ឆ្លើយតប​នៅក្នុង​តង់​ទី​ពីរ​ដល់​ទៅ​ពីរ​គ្រាប់ ស្របពេល Man Utd បាន​កំពុង​ស្ថិតក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ ជាមួយនឹង​លទ្ធផល​ជ័យ​ជ្នះ​ពីរ​ជើង ៦-៣ ទៅលើ​ក្រុម​មកពី​ប្រទេស​ដា​ណឺ​ម៉ា​កមួយ​នេះ​។​

​គាត់​ក៏បាន​ជួយ​ក្រុម​យកឈ្នះ​លើ​កាំភ្លើង​ធំ Arsenal ក្នុង​លទ្ធផល ៣-២ នាពេល​កន្លងទៅ ខណៈ Man Utd កំពុង​តាម​ប្រមាញ់​លំដាប់​កំពូល​ទាំង​បួន​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់