adverise with khmeread 160111212118 rupert murdoch jerry hall exlarge 169

ម្ចាស់​កាសែត The Sun អាយុ ៨៤ ឆ្នាំ​រៀបការ​ជាមួយ​តារា​បង្ហាញ​ម៉ូត​អាយុ ៥៩​ឆ្នាំ​

​    ​អ្នកនាំពាក្យ​ឱ្យ​គ្រួសារ​លោក​បានប្រកាសថា មហាសេដ្ឋី​បណ្តាញ​ផ្សព្វផ្សាយ លោក រូ​ភឺ​ត ម៉ួ​រ​ដុក (Rupert Murdoch) បាន​រៀបការ​ជាមួយ​តារា​បង្ហាញ​ម៉ូត លោកស្រី ជើ​រី ហល (Jerry Hall) ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​គូស្នេហ៍​ទាំងពីរ​នេះ​បានប្រកាស​ការភ្ជាប់​ពាក្យ​កាលពី​ខែមករា​។ នេះ​បើ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​ថ្ងៃទី ៥ ខែមីនា​នេះ​។​

​    ​គូស្នេហ៍​នេះ​បាន​រៀបការ​ជាមួយគ្នា​នៅ​ភូមិគ្រឹះ Spencer House ចំ​កណ្តាល​ទីក្រុង​ឡុង​ដ៍​។ ពួកគេ​ត្រូវគេ​រំពឹងថា​នឹង​រៀបចំ​ពិធី​មួយទៀត​នៅ​ព្រះវិហារ​ក្នុង​ទីក្រុង​ឡុង​ដ៍​នៅ​ថ្ងៃ​សៅរ៍​នេះ​។

 

​    ​លោក​ម៉ួ​រ​ដុក​អាយុ ៨៤ ឆ្នាំ​បាន​ស្លៀកពាក់​ឈុត​ខៀវ រីឯ​លោកស្រី​ហល អាយុ ៥៩​ឆ្នាំ​ពាក់អាវ​វាល​ទ្រូង​ស្លេក ខណៈ​អ្នក​ទាំងពីរ​ញញឹម​ដាក់​កាមេរ៉ា​បន្ទាប់ពី​ពិធី​រៀបការ​។ 

​    ​នេះ​គឺជា​អាពាហ៍ពិពាហ៍​លើក​ទី​បួន​ហើយ​របស់លោក​ម៉ួ​រ​ដុក និង​ជា​លើកទីមួយ​សម្រាប់​លោកស្រី​ហល​អាយុ ៥៩ ឆ្នាំ​សញ្ជាតិ​អាមេរិក​។ តែ​ទោះយ៉ាងណា លោកស្រី​ធ្លាប់មាន​ទំនាក់ទំនង​យូរអង្វែង និង​កូន​បួន​នាក់​ជាមួយ​លោក មី​ក ជែក​ហ្គ័​រ (Mick Jagger) តួឯក​ក្នុង​រឿង Rolling Stones​។ 

​    ​ជាមួយនឹង​ទ្រព្យសម្បត្តិ​ព្យាករណ៍​ប្រមាណ ១១ ពាន់​លាន​ដុល្លារ លោក​ម៉ួ​រ​ដុក​គឺជា​ម្ចាស់​កាសែត​ល្បី​បំផុត​មួយចំនួន​របស់​ពិភពលោក ក្នុងនោះ​មាន The Wall Street Journal, The New York Post និង កាសែត​អង់គ្លេស The Sun៕

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់