adverise with khmeread Lose belly fat

វិធីសម្រកខ្លាញ់ក្បាលពោះ ដោយមិនចាំបាច់ហាត់ប្រាណ

ខ្លាញ់ក្បាលពោះគឺជារឿងដែលធ្វើឲ្យមនុស្សខ្វល់ខ្វាយក្នុងចិត្តបំផុត។ ទោះយ៉ាងណា គេមានវិធីបែបវិទ្យាសាស្ត្រមួយចំនួន ដែលអាចបំបាត់បាននូវខ្លាញ់ក្បាលពោះដោយមិនចាំបាច់ហាត់ប្រាណបែកញើសសូម្បីមួយតក់! តោះយើងមើលវិធីទាំងនោះទាំងអស់គ្នា។

១- ដេកឲ្យបានឆ្អែត
ការដេកមិនលក់ជាបន្តបន្ទាប់រួមចំណែកក្នុងការប្រែប្រួលជាច្រើនចំពោះការបញ្ចេញអ័រម៉ូន និងការរំលាយអាហារ ជាពិសេសធ្វើឲ្យឃ្លានកាន់តែខ្លាំង និងកើនឡើងចំណង់អាហារ។ដូច្នេះនៅពេលគេងបានឆ្អែត រាងកាយនឹងដុតជាតិកាល់ឡូរីបានយ៉ាងច្រើននៅពេលភ្ញាក់ឡើង ហើយក៏ជួយដល់ការរំលាយអាហារបានល្អផងដែរ។ ត្រូវចាំ ជាតិកាល់ឡូរីច្រើនគឺជាប្រភពធ្វើឲ្យកើនខ្លាញ់ក្បាលពោះ។ 

២- បង្កើនការទទួលទានជាតិប្រូតេអ៊ីន
ប្រូតេអ៊ីនគឺជាម៉ាក្រូសារធាតុចិញ្ចឹមដ៏សំខាន់បំផុតនៅពេលនិយាយដល់ការសម្រកទម្ងន់។ ការបង្កើនការទទួលទានជាតិប្រូតេអ៊ីនជួយធ្វើឲ្យការរំលាយអាហាររបស់អ្នកល្អប្រសើរឡើងក៏ដូចជាជួយរក្សាសាច់ដុំឲ្យបានល្អផងដែរ។ រាងកាយរបស់អ្នកដុតកាល់ឡូរីបានច្រើននៅពេលដែលអ្នកទទួលទានអាហារសម្បូរជាតិប្រូតេអ៊ីន។ 

៣- ទទួលទានអាហារដែលសម្បូរអូមេហ្គាបី (Omega-3)
ជាតិអូមេហ្គាបីមិនអាចផលិតបានដោយរាងកាយនោះទេ ហេតុនេះហើយអ្នកអាចទទួលបានវាតាមរយៈអាហារ និងថ្នាំគ្រាប់។ ប្រភេទអាស៊ីតខ្លាញ់នេះជួយក្នុងការបំបែកជាតិខ្លាញ់ក្នុងរាងកាយខណៈកាត់បន្ថយនូវការស្តុកទុកជាតិខ្លាញ់បន្ថែមទៀត។ 

យោងតាមវិទ្យាស្ថាន​ជាតិ​សុខភាព ប្រភេទខ្លាញ់ត្រីមួយនេះក៏កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមផងដែរ។ ជាតិស្ករក្នុងឈាមខ្ពស់ផលិតចេញជាអាំងស៊ុយលីន ដែលធ្វើឲ្យមានការលំបាកក្នុងការដុតរំលាយជាតិខ្លាញ់។ ដើម្បីទទួលបានជាតិអូមេហ្គាបីជាប្រចាំ ត្រូវទទួលទានត្រីសាឌីន ត្រីសាល់ម៉ុង ត្រីហាលីបាត់ (Halibut) គ្រាប់វ៉ុលណាត់ (Walnut) គ្រាប់ធុញ្ញជាតិ និងប្រភេទបន្លែម្យ៉ាងហៅថា ពន្លកប្រាស់សល (Brussels Sprout)។ 

៤- ទទួលទានអាហារសម្បូរជាតិហ្វាយបឺ
ការសិក្សាជាច្រើនបានបង្ហាញពីការផ្សារភ្ជាប់ដោយផ្ទាល់រវាងជាតិហ្វាយបឺ និងខ្លាញ់ក្បាលពោះ។ ពួកគេបានរកឃើញថា រាល់ពេលដែលអ្នកទទួលទានជាតិហ្វាយបឺ ១០ ក្រាមបរិមាណជាតិខ្លាញ់ក្បាលពោះនឹងថយចុះ ៣,៧ ភាគរយ។ អាហារដែលសម្បូរជាតិហ្វាយបឺមានដូចជា ស្រូវសាឡី ពពួកសណ្តែក គ្រាប់ធុញ្ញជាតិ ផ្លែប្ល៊ូបឺរី ផ្លែឆឺរី និងផ្លែប៉ោម។ 

៥- ទទួលទានជាតិផាយភឺរីន (Piperine--សម្បូរក្នុងម្រេច)
ជាសមាសធាតុដ៏មានឥទ្ធិពលមួយរកឃើញក្នុងម្រេច ជាតិផាយភឺរីនត្រូវបានប្រើដើម្បីព្យាបាលអាការៈសុខភាពជាច្រើនដូចជាការហើមរលាក និង បញ្ហាក្នុងពោះជាដើម។ ការស្រាវជ្រាវថ្មីបានរកឃើញថា ជាតិផាយភឺរីនអាចកាត់បន្ថយការហើមរលាក និងរំខានដល់ការបង្កើតកោសិកាខ្លាញ់ថ្មី។ 

៦- ទទួលទានគ្រាប់ផ្លែឈើ
គ្រាប់ផ្លែឈើសម្បូរទៅដោយជាតិខ្លាញ់ល្អដល់សុខភាព ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រកទម្ងន់។ គ្រាប់ផ្លែឈើជួយធ្វើឲ្យជាតិស្ករក្នុងឈាមមានស្ថេរភាព និងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតពេញពោះ ដែលនេះគឺជាគន្លឹះមួយជួយដល់ការដុតរំលាយជាតិខ្លាញ់។ 

៧- ទទួលទានសូកូឡាខ្មៅ
ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានសូកូឡាខ្មៅក្នុងកម្រិតល្មមអាចជួយកាត់បន្ថយជាតិខា្លញ់ក្នុងរាងកាយបានយ៉ាងច្រើន។ សូកូឡាខ្មៅមានសារធាតុ Flavonoid ជាសមាសធាតុជួយដល់បេះដូង ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ និងគុណប្រយោជន៍ប្រឆាំងនឹងការហើមរលាកជាច្រើនទៀត។ 

៨- ផឹកតែបៃតង
តែបៃតងផ្ទុកនូវសមាសធាតុជាច្រើនដែលគេហៅថា Catechins។ សមាសធាតុទាំងនេះជួយ "បំបែក" ជាលិកាខ្លាញ់ ដោយធ្វើឲ្យរស់ឡើងវិញនូវប្រដាប់រំលាយអាហារ បង្កើនការបញ្ចេញជាតិខ្លាញ់ពីកោសិកាខ្លាញ់ និងបន្ទាប់មកពន្លឿនសមត្ថភាពដុតរំលាយជាតិខ្លាញ់របស់ថ្លើម។ ក្នុងការសិក្សាថ្មីៗនេះ អ្នកចូលរួម ដែលទម្លាប់ផឹកតែបៃតង ៤ ទៅ ៥ ពែងក្នុងមួយថ្ងៃបូកជាមួយនឹងការហាត់ប្រាណបញ្ចេញញើស ២៥ នាទី ស្រកទម្ងន់បាន ០,៩ គីឡូក្រាមច្រើនជាងអ្នកដែលធ្វើលំហាត់ប្រាណដោយមិនផឹកតែបៃតងទៅទៀត៕

 

ប្រភព៖ ឡាយហ៊ែក 

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់