adverise with khmeread 1

Hazard ចង់​ស្នាក់នៅ​ជាមួយ Chelsea បន្ត​និង​ចង់​លើក​ពាន​ច្រើនៗ​ថែមទៀត​

​កីឡាករ​ឆ្នើម Eden Hazard បាន​ប្រាប់​នូវ​បំណង​របស់ខ្លួន​ថា គាត់​នឹង​រួមរស់​ជាមួយ​តោ​ខៀវ​បន្តទៀត​បើទោះជា​មានការ​រំពឹង​ណាមួយ​ថា​គាត់​នឹង​ចាក​ចេញពី​ទឹកដី Stamford Bridge ក៏ដោយ​។​

​ខ្សែបម្រើ​អន្តរជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ ដែល​បាត់​ទម្រង់​លេង​ក្នុង​រដូវ​កាល​នេះ​បន្ទាប់ពី​ត្រូវបានតែងតាំង​ជា​កីឡាករ​ល្អ​ប្រចាំ​លី​ក​កាលពី​រដូវ​កាល​មុន បាន​ជាប់ទាក់ទង​នឹង​ការផ្ទេរ​ទៅកាន់​ក្លឹប Real Madrid និង PSG​។​

​បន្ទាប់មកទៀត គូប្រជែង​របស់ Chelsea ក៏បាន​សម្លឹង​ឃើញ​ឱកាស​ដើម្បី​ប្រកួតប្រជែង​យក​កីឡាករ​វ័យក្មេង​ម្នាក់នេះ បន្ទាប់ពី​រូបគេ​បាន​ទទួលស្គាល់ថា​គាត់​នឹងមិន​បោះបង់ចោល​ឱកាស​ដើម្បី​ទៅ​ប្រទេស​បារាំង​នោះទេ​។​

​គាត់​បាន​និយាយ​មុន​ការប្រកួត​ជាមួយ​ក្រុម PSG ថា "​វា​ពិតជា​ពិបាក​ក្នុងការ​និយាយថា​បដិសេធ​ទៅកាន់​ក្លឹប PSG ខណៈ​ក្រុម​ទាំងអស់​អាច​ឈ្នះ​ពាន Champions League"​។​

​ប៉ុន្តែ​ថ្ងៃនេះ​គាត់​បាន​និយាយថា "​អនាគត​គឺ​តែងតែ​ស្ថិត​នៅទីនេះ​និង​ដើម្បី​ឈ្នះ​ពាន​នៅ​រដូវ​កាល​ក្រោយ​និង​នៅ​ពីរ​និង​បី​ឆ្នាំ​ខាងមុខ​ទៀត​។ អ្នក​ចង់​ឈ្នះ​ការប្រកួត ចង់​ឈ្នះ​ពាន​។ ដើម្បី​ធ្វើ​វា​បាន អ្នក​ត្រូវតែ​ត្រៀមខ្លួន​ព្រោះ​ក្រុម​ទាំងអស់​សុទ្ធតែ​ចង់​បំបាក់ Chelsea"​។​

​គាត់​បាន​បន្តទៀតថា "​យើង​ត្រៀម​រួចរាល់​សម្រាប់​រឿងនេះ​ហើយ​។ យើង​មាន​កីឡាករ​ល្អ​នៅក្នុង​ក្រុម ហើយ​ខ្ញុំ​សង្ឃឹមថា​យើង​អាច​ឈ្នះ​ពាន​បន្ថែមទៀត​។ ខ្ញុំ​តែងតែ​រីករាយ​នៅទីនេះ បើទោះជា​មិនសូវ​លេង​ល្អ​ក៏ដោយ​។ ខ្ញុំ​រីករាយ ខ្ញុំ​ដឹងថា​នេះ​ជា​បាល់ទាត់ ប៉ុន្តែ​ខ្ញុំ​ព្យាយាម​រក្សា​ស្នាមញញឹម​គ្រប់ពេល​"៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់