adverise with khmeread 10b544bc 1501 4ce1 b666 07608000e76c

រថយន្ត​៨​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​នៅលើ​ស្ពាន​គី​ហ្សូ​ណា​ស្ទះចរាចរណ៍​រាប់​ម៉ោង​

    ត្បូងឃ្មុំ ៖ រថយន្ត​ចំនួន​៨​គ្រឿង​ក្នុងនោះ​តូចធំ​ដឹក​ដំឡូង​និង​ដឹក​ប្រេងសាំង​ផង​នោះ នៅមុននេះ​បាន​បុក​បន្តកន្ទុយ​គ្នា នៅលើ​ស្ពាន​គី​ហ្សូ​ណា​ត្រើយខាងកើត ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៤​មីនាឆ្នាំ​២០១៦​។​

     ប៉ូលិស​បានឱ្យដឹងថា រថយន្ត​៨​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា​នៅលើ​ស្ពាន​គី​ហ្សូ​ណា និង​បុក​បង្កាន់ដៃស្ពាន​បណ្តាលឱ្យ​រង​ការខូចខាត នៅ​ម៉ោ​ង​៨​យប់ ថ្ងៃ​សុក្រ​ទី​៤​មីនា​២០១៦​នេះ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផ្តើមចេញពី​រថយន្ត យី ឌុប ដឹក​ដំឡូង របស់​ក្រុមហ៊ុន ធា​រី បាន​បើកបរ​ពី​កំពង់ចាម​ទៅ​ត្បូងឃ្មុំ រួច​ក៍បាន​រេ​ចង្កូត​បុក​រះ​រថយន្ត​៧​គ្រឿងក្នុង​នោះ​មាន​រថយន្ត​ដឹក​ប្រេងសាំង​១​គ្រឿង និង​រថយន្ត​តូចៗ​៦​គ្រឿង ហើយអ្នកបើករថយន្ត​បង្ក​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន។ គ្រោះថ្នាក់​នេះ​បណ្តាលឱ្យ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់