adverise with khmeread 3dc51acf 6651 43b9 9efc dc523aae709e

ធ្លាប់​ឆក់​កាបូប​តាមផ្លូវ​៤​លើក នៅ​លើក​នេះ​ជាប់​ខ្នោះ​អាវុធហត្ថ​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី យប់​ថ្ងៃទី​៤​ខែ​មិនា​ឆ្នាំ​២០១៦ ចំនុច​មុខ​ក្លោងទ្វារ​សាលា​ស៊ី​សុវត្ថិ​ខាងត្បូង ផ្លូវ​១៨៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​បន្ទប់​ពី​បានធ្វើ​សម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​ចិន​២​នាក់​។​

   ​ មន្ត្រី​អាវុធ​ហ​ត​ដូនពេញ​បានឱ្យដឹងថា ជនសង្ស័យ ចំនួន​២​នាក់​ដែល​ឆក់​កាបូប​ជនជាតិ​ចិន ១-​ឈ្មោះ ស៊ន់ វ័រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​ស្តៅ សង្កាត់ ​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ព្រៃវែង​ជា​អ្នក​បើក​ម៉ូតូ​និង ២-​ឈ្មោះ វុ​ធ ម៉ាប់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ម្តុំ​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​ជា​អ្នក​ឆក់​។​​ ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ ​C125 ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CN-4346​។​

    មន្ត្រី​បន្តថា ជនរងគ្រោះ​ជា​ជនជាតិ​ចិន​២​នាក់​(​ប្រុស​១​ស្រី​១)​បាន​ដើ​រ​ថ្មើ​រ​ជើង​តាម​បណ្តោយ​ផ្លូវ​ ១៨៤​ កែង​៥១ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ខាង​លើបាន​ជិះ​ម៉ូតូ​មក​ក្បែរ ហើយ​ជនសង្ស័យ​ឈ្មោះ វុ​ធ ម៉ាប់ ជា​អ្នក​អង្គុយ​ខាងក្រោយ​បាន​ធ្វើសកម្មភាព​ឆក់យក​កាបូប​របស់​ជនរងគ្រោះ​។​

    ប៉ុន្តែ​ត្រូវបាន​ជនរងគ្រោះ​ប្រតាយប្រតប់​ទាញយក​មកវិញ បណ្តាលឱ្យ​ដួល​ម៉ូតូ​របស់​ជនសង្ស័យ ហើ​យ​ពួកគេ​បាន​ព្យាយាម​លើក​ម៉ូតូ​ជិះ​គេចខ្លួន រហូតដល់​ចំនុច​មុខ​សាលា​ព្រះ​ស៊ី​​សុវត្ថិ ផ្លូវ​១៨៤ សង្កាត់​ផ្សារ​ថ្មី​៣ ក៏ត្រូវ​កម្លាំង​ល្បាត​ឃាត់ខ្លួន​បានតែ​ម្តង​។​

    ក្នុងករណីនេះ ជនរងគ្រោះ​មិន​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​កន្លែង​អាវុធហត្ថ​ទេ ពួកគាត់​មានកា​ប្រញាប់ ហើយ​ធ្វើរ​ដំណើរ​ទៅ​បាត់​។​

    តែ​នៅ​កន្លែង​កើត​ហេតុ​មាន​សាក្សី​ឈ្មោះ កែវ វិមាន​សុ​ភ័​ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦២​អឺ​០ ផ្លូវជាតិ​លេខ​៥ សង្កាត់​ឬ​ស្សី​កែវ បានមក​ធ្វើសាក្សី​នៅ​កន្លែង​យើ​ង បញ្ជាក់ថា​ជន​ស្ស័​យ​០២​នាក់​ខាង​លើ​ពិតជា​បាន​ឆក់​កាបូប​របស់​ជនជាតិ​ចិន​នោះ​ពិតប្រាកដ​មែន​។​

    ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វុ​ធ ម៉ាប់ បាន​សារភាពថា ពួកគេ​ទាំង​២​នាក់​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់ តាមផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​០៤​ដង​មក​ហើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់