ដើមឈើ​បុរាណចំណាស់រាប់ពាន់ឆ្នាំនៅទ្វីបអាហ្វ្រិកកំពុងងាប់បណ្តើរៗដោយសារការប្រែប្រួលអាកាសធាតុ

ដើមឈើសល់ពីសម័យបុរាណនៅអាហ្រិកត្រូវបានសម្លាប់ដោយសារការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមសិក្សាវិទ្យាសាស្រ្តមួយបានលើកឡើងកាលពីពេលថ្មីៗនេះ។

ដោយត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Plants កាលពីខែមុន សេចក្តីរាយការណ៍នេះបានអះអាងថា ដើមឈើឈ្មោះ Baobab ទាំងអស់នេះ ដែលមួយចំនួនមានអាយុលើសពី ៣០០០ពាន់ឆ្នាំ បច្ចុប្បន្នគឺកំពុងងាប់ ដោយសារតែការសីតុណ្ហភាពសកលលោកបានកើនឡើង។

អ្នកស្រាវជ្រាវបានរកឃើញថា ដើម Baobab ចំនួនប្រាំបួន នៃដើម Baobab ចាស់បំផុតចំនួន១៣ដើម និងប្រាំក្នុងចំណោមប្រាំមួយធំជាងគេបំផុត បានងាប់ដោយផ្នែកខ្លះ ឬទាំងស្រុងក្នុងរយៈពេល ១២ឆ្នាំមកនេះ។

ដើមឈើចំណាស់ទាំងនេះ ដែលអាចលូតដល់ទំហំប៉ុនឡានក្រុងមួយគ្រឿង មានគល់ប្រហោង ហើយវាត្រូវបានគេយកទៅធ្វើផ្ទះ ពន្ធនាគារ និងទាមស្រាកាលពីអតីតកាល៕


 

adverise with khmeread