adverise with khmeread 911cbd6d 93ca 4e8f 8b61 1e0eb2287890 2060x1297

Toyota កំពុង​បង្កើត​បច្ចេកវិជ្ជា​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ពេល​អ្នកបើកបរ​ធ្លាក់ខ្លួន​ឈឺ​ឬ​ងងុយដេក​កំពុង​បញ្ជា​យានយន្ត​

​    ​យោងតាម​វេ​ប​សាយ AsiaOne ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា ក្រុមហ៊ុន Toyota Group មាន​គម្រោង​អនុម័ត​ការប្រើប្រាស់​បច្ចេកវិជ្ជា ដែល​អាច​បញ្ឈប់​យានយន្ត​ដោយ​ស្វ័យប្រវត្តិ​នៅលើ​ចិញ្ចើមផ្លូវ ប្រសិនបើ​អ្នកបើកបរ​ស្រាប់តែ​អសមត្ថភាព​បើកបរ ដោយសារ​ឈឺ​ភ្លាមៗ ឬ ជួប​បញ្ហា​មិន​រំពឹងទុក​ផ្សេងទៀត​។ ពួកគេ​មាន​គម្រោង​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិជ្ជា​នេះ​នៅ​រង្វង់​ឆ្នាំ ២០២០​។ បច្ចេកវិជ្ជា​នេះ​មានបំណង​ទប់ស្កាត់​ឧបទ្ទវហេតុ​ដូច​ហេតុការណ៍​គ្រោះថ្នាក់​មួយ ដែល​បាន​កើតឡើង​ក្នុង​តំបន់​យូ​មេ​ដា (Umeda) របស់​ក្រុង​អូ​សា​កា​កាលពី​ខែកុម្ភៈ​។ 

​      ការអភិវឌ្ឍ​បច្ចេកវិជ្ជា​នេះ​កំពុង​ស្ថិតក្នុង​ដំណើរការ​បង្កើត​ដោយ​ក្រុមហ៊ុន Aisin Seiki Co ជា​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត​ដ៏​សំខាន់​នៅក្នុង​ក្រុមហ៊ុន Toyota Group និង​ក្រុមហ៊ុន​ផ្សេងទៀត​ជាច្រើន​។ បច្ចេកវិជ្ជា​នេះ​មាន​កាមេរ៉ា​មួយ​ដំឡើង​នៅក្រោយ​ដៃចង្កូត និង Sensor កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េដ ដែល​ត្រួត​ពិនិត្យមើល​ទិសដៅ​នៃ​ផ្ទៃមុខ​របស់​អ្នកបើកបរ ចលនា​ភ្នែក​របស់​ពួកគេ និង របៀប​អង្គុយ​របស់​អ្នកបើកបរ​។ 

​     ប្រសិនបើ​អ្វីមួយ​មិន​ស្រួល​កើតឡើង​ដូចជា​ករណី​អ្នកបើកបរ​ពោប​ខ្លួន​លើ​ដៃចង្កូត​ជាដើម នោះ​ប្រព័ន្ធ​ឆ្លើយតប​ជា​សំឡេង​ស្វ័យប្រវត្តិ​នឹង​ព្រមាន​អ្នកបើកបរ​។ ប្រសិនបើ​គ្មាន​ប្រតិកម្ម​ពី​អ្នកបើកបរ​ទេនោះ ប្រព័ន្ធ​បើកបរ​ដោយ​ដៃ​នឹង​ប្តូរ​ទៅ​ប្រព័ន្ធ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​វិញ​ដើម្បី​បញ្ឈប់​អ្នកបើកបរ​នៅ​ចិញ្ចើមថ្នល់​តែម្តង​៕ 

adverise with khmeread
ប្រភព៖ AsiaOne

មតិយោបល់