អង្គការ UNICEF អបអរទារកជិត ៤០០.០០០ នាក់កើតនៅថ្ងៃទី១មករា នៅថ្ងៃឆ្លងឆ្នាំ

ខណៈពេលដែលអ្នកខ្លះកំពុងរាំរែកក្នុងឆ្នាំថ្មី មើលកាំជ្រួច ញុំាអាហារឆ្ងាញ់ជាមួយមនុស្សជាទីស្រលាញ់ ឬរៀបចំពិធីជប់លៀងជាមួយមិត្តភក្ដិ អ្នកផ្សេងទៀតក៏បានស្វាគមន៍ទារកទើបនឹងកើតនៅលើពិភពលោក នៅពេលដែលនាឡិកាវិលនៅពាក់កណ្តាលយប់នៅថ្ងៃចូលឆ្នាំថ្មី។

អង្គការ UNICEF បានប៉ាន់ស្មានថាទារកចំនួនប្រមាណជា ៣៩៥.០៧២ នាក់បានកើតនៅទូទាំងពិភពលោកនៅថ្ងៃទី ១ ខែមករាឆ្នាំ ២០១៩ ។

ដើម្បីអបអរសាទរ អង្គការនេះបានចាប់ផ្តើមយុទ្ធនាការគួរឱ្យស្រឡាញ់មួយ ដោយពួកគេថតរូបទារកទើបនឹងកើតចំនួន ១០ នាក់ដែលកើតនៅក្នុងតំបន់ពេលវេលា ១០ ផ្សេងគ្នា។

ទោះជាយ៉ាងណាក៏ដោយម្តាយខ្លះ ដែលបានសម្រាលកូននៅក្នុងប្រទេសដូចជា ហៃទី និងប៉ាឡេស្ទីន បានសារភាពថាពួកគេសប្បាយរីករាយផងនិងព្រួយបារម្ភផង ជាមួយកូនរបស់ពួកគេដែលកំពុងប្រឈមនឹងអនាគតមិនច្បាស់លាស់៕


 

adverise with khmeread
tiger
Loading ad ...