adverise with khmeread Kitchen fire safety blog image

វិធី​ការពារ​សុវត្ថិភាព​អគ្គីភ័យ​នៅផ្ទះ​បាយ​

​    ​មនុស្ស​ភាគច្រើន​ប្រហែលជា​បានដឹង​អំពី​វិធី​ទប់ស្កាត់​អគ្គីភ័យ​រួចហើយ ប៉ុន្តែ​វិធី​មួយ​នេះ​គួរតែ​យកមក​រំលឹក​ម្តង​ហើយ​ម្តងទៀត មិនត្រូវ​កប់​ចោល​ឱ្យ​ភ្លេច​វិញ​នោះទេ​។ ទោះ​គេ​បានដឹង​វិធី​ទប់ស្កាត់​អគ្គីភ័យ​ច្រើន​របៀប​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​ប្រហែលជា​គ្មាន​នរណាម្នាក់​បានដឹងថា​ក្រណាត់​សើម​អាច​ពន្លត់ភ្លើង​ឆេះ​ខ្ទះ​ឆា​បាន​នោះទេ​។ 

​    ​ករណី​ភ្លើង​ឆេះ​ផ្ទះ​ភាគច្រើន​កើតឡើង​ដោយសារ​ភ្លើង​ឆេះ​ខ្ទះ​ឆា ឬ​ឆេះ​ធុង​ហ្គាស ប៉ុន្តែ​ក្នុង​វីដេអូ​ខាងក្រោម​នេះ គេ​នឹង​បង្ហាញ​ពី​របៀប​ទប់ស្កាត់​ភ្លើង​ឆេះ​ខ្ទះ​ឆា ឬ​ឆេះ​ឆ្នាំង​តាមរបៀប​សាមញ្ញ​បំផុត ដោយ​យក​ក្រណាត់​ទៅ​ពូត​ទឹក​ឱ្យ​សើម រួច​យកទៅ​គ្របពីលើ​មាត់​ខ្ទះ​ឬ​ឆ្នាំ ភ្លើង​នឹង​រលត់ទៅវិញ​។ 

​    ​វិធី​នេះ​ក៏​អាច​អនុវត្តបាន​ដូចគ្នា​ចំពោះ​ករណី​ឆេះ​មាត់​ធុង​ហ្គាស​។ លោកអ្នក​គ្រាន់តែ​យក​ក្រណាត់​សើម​គ្របពីលើ​មាត់​ធុង​ហ្គាស​ដែល​កំពុង​ឆេះ វា​នឹង​រលត់ទៅវិញ រួចហើយ​សឹម​បិទ​ហ្គាស​តាម​ក្រោយ​។ 

​    ​លើក​ក្រោយ​បើ​ជួប​ករណីបែបនេះ សូមកុំ​ភ័យ​ស្លន់ស្លោ ហើយ​ត្រូវ​ចៀសវាង​យក​ទឹក​មក​ជះ​ពន្លត់ ព្រោះ​ម៉ូលេគុល​ទឹកធ្ងន់​ជាង​ប្រេង ដូច្នេះ​វា​អាច​បណ្តាលឱ្យ​ភ្លើង​ឆាប់ឆេះ​រឹតតែ​ខ្លាំង ដោយសារតែ​ជាតិ​ប្រេង​អណ្តែត​ពីលើ​ទឹក ហើយ​រាលដាល​ទៅ​កន្លែង​ផ្សេង​បណ្តាលឱ្យ​ឆេះ​ផ្ទះ​តែម្តង​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់