adverise with khmeread 1

EA Sports កំពុងធ្វើការ​ដើម្បី​លុប Adam Johnson ចេញពី FIFA 16 តាមតែ​អាចទៅរួច​

អ្នកបង្កើត​ហ្គេម​បាល់ទាត់ FIFA 16 បាន​បញ្ជាក់ថា ពួកគេ​កំពុងធ្វើការ​ដើម្បី​លុបចោល​កីឡាករ Adam Johnson ពី​ផលិតផល​របស់ខ្លួន​តា​ម​តែ​អាច​ធ្វើបាន​។​

​អតីត​ខ្សែបម្រើ​ស្លាប​របស់ Sunderland រូបនេះ​ត្រូវបាន​រកឃើញ​កំហុស​ថា​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្លូវភេទ​ជាមួយ​ក្មេងស្រី​អាយុ ១៥ ឆ្នាំ​កាលពីដើម​សប្តាហ៍​នេះ​។​

​បុរស​វ័យ ២៨ ឆ្នាំ ដែល​ប​ច្ច​ប្បន្ន​កំពុងស្ថិត​នៅក្រៅ​ឃុំ​រូបនេះ នៅតែ​មិនទាន់​ត្រូវបាន​កាត់ទោស​នៅឡើយ​ប៉ុន្តែ​ត្រូវបាន​ព្រមាន​ថា​គាត់​នឹង​ប្រឈមមុខ​ជាប់គុក​រយៈពេល ១០ ឆ្នាំ​។​

EA Sports បាន​បញ្ជាក់ថា ខណៈ Johnson ត្រូវបាន​លុបចេញ​ពី​ក្រុម​ជ្រើស​ជាតិ​អង់គ្លេស​និង​ក្រុម Sunderland គេ​កំពុង​ស្ថិតក្នុង​ដំណើរការ​នៃ​ការ​លុប​គាត់​ចេញពី​ហ្គេម​នៅ​គ្រប់​តំបន់​នៅលើ​ពិភពលោក​។​

​អ្នកនាំពាក្យ​របស់ EA Sports បាន​ប្រាប់​សារព័ត៌មាន Newsbeat ថា "Adam Johnson ត្រូវបាន​លុបចេញ​ពី Active Rosters នៃ​ក្រុម Sunderland និង​ប្រទេស​អង់គ្លេស​នៅក្នុង FIFA 16 ហើយ​។ យើង​កំពុងធ្វើការ​ដើម្បី​លុប​គាត់​ចេញពី Mode ផ្សេងទៀត​ឲ្យ​លឿន​ជាង​នេះ​តាមតែ​អាចទៅរួច​"៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់