យានអវកាស New Horizons របស់ណាសាហោះឆ្ងាយពីផែនដីជាង ៦,៤ ពាន់លានគីឡូម៉ែត្រឆ្ងាយបំផុតពុំធ្លាប់មានដើម្បីផ្តិតយករូបភាពភពទឹកកកមួយ

ពិភពទឹកកកតូចមួយ ដែលត្រូវបានគេស្គាល់ថាជា Ultima Thule ត្រូវបានគេលាតត្រដាង។

រូបភាពថ្មីមួយដែលត្រូវបានបញ្ជូនត្រឡប់មកវិញពីយានអវកាស New Horizons របស់ណាសាបានបង្ហាញថា វាជាវត្ថុពីរដែលបានរួមគ្នាតែមួយ ដែលមើលទៅដូចជា "មនុស្សព្រិល" ។

រូបភាពរបស់យានស៊ើបការណ៍អាមេរិកនេះបានបង្ហាញកៀកទៅនឹងភព Ultima Thule ដែលបង្ហាញពីលទ្ធភាពវាមានរាងកាយទ្វេដងមួយ ប៉ុន្ដែរូបភាពលម្អិតដំបូងត្រូវបានទទួលកាលពីថ្ងៃអង្គារ។

អាកាសយាន New Horizons បានប្រទះឃើញភព Ultima Thule នេះនៅចម្ងាយប្រមាណជា​ ៦,៥ ពាន់លានគីឡូម៉ែត្រពីផែនដី។

ហើយព្រឹត្តិការណ៍នេះបានបង្កើតកំណត់ត្រាមួយសម្រាប់ការរុករកឆ្ងាយបំផុតនៃវត្ថុក្នុងប្រព័ន្ធសុរិយគតិ។ ដើមឡើយ សញ្ញាដំបូងត្រូវបានកំណត់ដោយយាន New Horizons នៅពេលដែលវាបានហោះឆ្លងកាត់ភព Pluto នៅឆ្នាំ ២០១៥ ។

ប៉ុន្តែពេលនោះ Ultima មានចម្ងាយឆ្ងាយ ១,៥ ពាន់គីឡូម៉ែត្រលើនេះទៀត។

វាស្ថិតនៅគន្លងព្រះអាទិត្យក្នុងតំបន់ប្រព័ន្ធព្រះអាទិត្យ ដែលគេស្គាល់វាថាក្រវ៉ាត់ Kuiper ជាបណ្ដុំនៃកម្ទេចកម្ទី និងភពតឿៗ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...