តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ ៥៥ ពាន់លានដុល្លារ ដោយសារសេដ្ឋកិច្ចចិនដើរយឺតហួសការរំពឹងទុក

ទូរស័ព្ទ iPhone គឺជារបស់មានប្រយោជន៍ដ៏ធំបំផុតរបស់ក្រុមហ៊ុន Apple។ ប៉ុន្ដែបច្ចុប្បន្នវាបានក្លាយជារឿងឈឺក្បាលដ៏ធំបំផុតរបស់ក្រុមហ៊ុននេះ។

យោងតាមលិខិតរបស់អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានឱ្យដឹងកាលពីថ្ងៃពុធថា Apple បានព្រមានវិនិយោគិនអំពីការធ្លាក់ចុះនៃការលក់នៅត្រីមាសចុងឆ្នាំ ដោយសារតែការលក់ទូរស័ព្ទ iPhone ទាបជាងការរំពឹងទុកនៅចិន ចំពេលដែលសង្រ្គាមពាណិជ្ជកម្មកំពុងបន្តជាមួយសហរដ្ឋអាមេរិក ក៏ដូចជាកត្តាផ្សេងទៀតដូចជាក្រុមហ៊ុនផ្តល់ជូននូវការជំនួសថ្ម iPhone ថោកជាងមុនផងដែរ។

លោកឃុគបានសរសេរក្នុងលិខិតនោះថា "ខណៈដែលយើងរំពឹងថានឹងមានបញ្ហាប្រឈមមួយចំនួននៅក្នុងទីផ្សារទើបលេចឡើងសំខាន់ៗ យើងមិនបានព្យាករណ៍ពីទំហំនៃការថយចុះសេដ្ឋកិច្ចទេ ជាពិសេសនៅចិន" ។ លោកបានចង្អុលបង្ហាញមួយផ្នែកទៅនឹង "ការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម" ជាមួយសហរដ្ឋអាមេរិក។

បន្ទាប់ពីការរីកចម្រើនជាច្រើនទសវត្សរ៍មកនេះ សេដ្ឋកិច្ចចិនកំពុងធ្លាក់ចុះ។ ការរីកចម្រើននៅឆ្នាំ ២០១៨ ត្រូវបានគេកំណត់ថាជាចំណុចខ្សោយបំផុតចាប់តាំងពីឆ្នាំ ១៩៩០ ។ ហើយឆ្នាំ ២០១៩ មើលទៅដូចជាកាន់តែអាក្រក់ជាមុនទៅទៀត។

ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ២ លើពិភពលោក ចិនកំពុងចាប់ផ្តើមទទួលរងផលប៉ះពាល់ពីការប្រមើលមើលអំពីពាណិជ្ជកម្មដ៏ខ្មៅងងឹត ហើយរដ្ឋាភិបាលព្យាយាមទប់ស្កាត់ការផ្តល់ប្រាក់កម្ចីប្រថុយប្រថាន បន្ទាប់ពីការកើនឡើងកម្រិតបំណុលយ៉ាងរហ័ស។

បច្ចុប្បន្នក្រុមហ៊ុន Apple រំពឹងថាប្រាក់ចំណូលសម្រាប់រយៈពេលបីខែគិតត្រឹមខែធ្នូនឹងមានចំនួនប្រហែលជា ៨៤ ពាន់លានដុល្លារពោល គឺធ្លាក់ចុះពីចន្លោះ ៨៩ ទៅ ៩៣ ពាន់លានដុល្លារ។ ហើយវាក៏បានធ្វើឱ្យបាត់តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុននេះចំនួន ៥៥ ពាន់លានដុល្លារផងដែរ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត