Ad106795 6aee 4587 b696 51cb4e463420

ចោរឆក់​កាបូប​ភ្ញៀវ​បរទេស​ម្នាក់​ត្រូវ​ប៉ូលិស​ខណ្ឌដូនពេញ​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ថ្នើ​រ​ជើង​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប ស្ត្រី​ភ្ញៀវ​ទេសចរណ៍​បរទេស នៅ​ផ្លូវ​១៧៨ កែង​ព្រះស៊ីសុវត្ថិ ភូមិ​១ សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌ​ដូ​ពេញ ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់បាន​រួច​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​ប៉ុស្ដិ៍​ជ័យជំនះ នា​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​៤​ខែមីនា​ឆ្នាំ​២០១៦​ចាត់ការ​បន្ត​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ផាន់ ភា​រុន ភេទ​ប្រុស​អាយ​៣១​ឆ្នាំ​មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។  ចំណែក​ជនរងគ្រោះ​ឈ្មោះ​Smith  Jamice  ភេទ​ស្រី​អាយ​៥២​ឆ្នាំ​ជនជាតិ​អង់គ្លេស​ជា​ភ្ញៀវ​ទេសចរណ៍​។​

    ប៉ូលិស​បន្តថា ខណៈពេល​ស្ត្រី​ង​គ្រោះ​កំពុង​ដើរ​តាមផ្លូវ​ម្នាក់ឯង​តាមផ្លូវ​ព្រះស៊ីសុវត្ថិ​ស្រាប់តែ​ជនល្មើស​ដើរ​ក្បែរ​ឆក់យក​កាបូប​(​ក្នុង​កាបូប​មាន​ឯកសារ​និង​លុយ​មួយចំនួន​)​រត់គេច ត្រូវបាន​ជនរងគ្រោះ​ស្រែក​ឲ្យ​គេ​ជួយ ហើយ​ប្រជាពលរដ្ឋ​ជួយ​ចាប់បាន​បរគល់​ប៉ូលិស​តែម្តង​៕

អ្នកនឹងចូលចិត្ត

មតិយោបល់