ថ្នាំលើសឈាមលក់លើពិភពលោក ដែលមានប្រភពនៅចិននិងឥណ្ឌា ត្រូវបានហៅត្រឡប់ចូលឃ្លាំងថ្នាំវិញ ដោយសារផ្ទុកគីមីបង្កមហារីក

ថ្នាំលើសឈាមជាច្រើនគ្រាប់ត្រូវបានប្រមូលយកមកឃ្លាំងថ្នាំវិញ ដោយសារព្រួយបារម្ភថា វាមានផ្ទុកនូវសារធាតុគីមីបង្កមហារីក។ នេះបើយោងតាម Dailymail ចេញផ្សាយកាលពីថ្ងៃទី២មករា។

ថ្នាំ Valsartan ដែលឡើយផលិតដោយក្រុមហ៊ុន Novartis ត្រូវបានដាក់លក់ដោយបោះពុម្ពដាក់ឈ្មោះថា ថ្នាំ Diovan ប៉ុន្តែឥឡូវនេះថ្នាំនេះផុតប៉ាតង់ ហើយអ្នកជំងឺអាមេរិកអាចលេបថ្នាំផ្សេងពីក្រុមហ៊ុននានានៅជុំវិញពិភពលោក។

ទោះយ៉ាងណា កាលពីរដូវក្តៅឆ្នាំមុន គេបានដឹងថាថ្នាំខ្លះដែលផលិតនៅប្រទេសចិនបានផ្ទុកសារធាតុគីមីបង្កមហារីកហៅថា NDEA ដោយជំរុញឱ្យចិនហៅថ្នាំទាំងនោះពីទូទាំងសកលត្រឡប់មកវិញ។

ហើយឥឡូវនេះនិយតករអាមេរិកបាននិយាយថា ក្រុមហ៊ុនផលិតឱសថទូទៅរបស់ឥណ្ឌា Aurobindo Pharma Ltd នឹងប្រមូលយកថ្នាំចំនួន ៨០ ប្រភេទដែលផ្ទុកសារធាតុថ្នាំលើសឈាមដែរនោះ សម្រាប់ហេតុផលផ្ទុកគីមីបង្កមហារីកដូចគ្នា។

ក្រៅពីទប់ស្កាត់កុំឱ្យលើសសម្ពាធឈាម ថ្នាំលើសឈាមក៏ត្រូវបានចេញវេជ្ជបញ្ជាសម្រាប់ព្យាបាលខ្សោយបេះដូងផងដែរ៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត