ឌីជេល្បីរបស់សិង្ហបុរីទើបមានកូនថ្មីថ្មោង ចែកទឹកស្រស់របស់នាងដល់មិត្តរួមអាជីពផឹកឱ្យដឹងរសជាតិគ្រប់ៗគ្នា

ឌីជេសិង្ហបុរីនាង Jade Rasif បានបង្កភាពរំជើបរំជួលមួយ បន្ទាប់ពីនាងផ្តល់ឱ្យមិត្តរួមការងាររបស់នាងសាកភ្លក្សទឹកដោះរបស់នាងនៅក្នុងវីដេអូ YouTube។ នាង Rasif បានបង្ហើបដំណឹងនៅក្នុងវីដេអូដដែល ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថានាងបានសម្រាលកូនកាលពីពីរសប្តាហ៍មុន។

ដោយចែករំលែកបទពិសោធន៍របស់នាងក្នុងនាមជាម្ដាយថ្មីថ្មោងទៅកាន់ពិធីករ ពិធីការិនីរួមអាជីពទាំងបីនាក់របស់នាងនៅក្នុងវីដេអូ YouTube ដែលស្ថិតក្នុងផ្នែកមួយ នៅក្នុងកម្មវិធីឈ្មោះ "Real Talk" នាង Rasif បាននិយាយថា មានមេដោះមួយរូបមើលថែកូនរបស់នាង ខណៈដែលបំពេញការងារខ្លួន ហើយនិយាយថានាងមិនទាន់ធ្លាប់ដូរកន្ទបដល់កូនរបស់នាងបានម្តងទេ។

Rasif ក៏បានរៀបរាប់ពីការលំបាកនៃការបូមទឹកដោះ និងបាននិយាយថានាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ នៅពេលដែលបំពង់ទឹកដោះរបស់នាងបានស្ទះ ហើយនៅពេលនាងមានគ្រុនក្តៅ ៣៩អង្សា បន្ទាប់ពីខកពេលកំណត់បូមទឹកដោះនៅពេលរាត្រី។

នៅចុងបញ្ចប់នៃកម្មវិធី នាង Rasif បានអនុញ្ញាតិឱ្យមិត្តរួមអាជីពរបស់នាងភ្លក្សទឹកដោះ ដែលនាងបានបូមចេញពីសុដន់របស់នាង នៅតាមផ្លូវទៅកាន់កន្លែងការងាររបស់ខ្លួន។ មិត្តរួមការងាររបស់នាងនីមួយៗបានធ្វើការភ្លក្ស មុនពេលហុចទឹកដោះនោះចែកគ្នាផឹកតៗទៀត៕ 


 

adverise with khmeread
tiger
Loading ad ...