adverise with khmeread 1457122935952

ទ័ពអាកាស​អាមេរិក​នឹង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅ​កម្ទេច ISIS

​    ​សហរដ្ឋអាមេរិក​គ្រោង​នឹង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅ​ទម្លាក់​គ្រាប់បែក​កម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​    ​យន្តហោះ​ចម្បាំង​នេះ​នឹង​ចាប់ផ្តើម​វាយ​គោលដៅ​ប្រហារ​ភេរវកម្ម​ក្នុងប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​នៅ​ខែមេសា​ខាងមុខ ខណៈដែល​យន្តហោះ​ធុន​នេះ​នឹង​ចូលខ្លួន​ទៅ​ជំនួស​យន្តហោះ B-1 ដែល​បាន​វិល​ត្រឡប់មក​សហរដ្ឋអាមេរិក​វិញ​ដើម្បី​ជួសជុល​កែលម្អ​ឱ្យ​ទំនើប​ឡើង​។ 

​    ​គេ​នៅ​មិនទាន់​ច្បាស់​ថា​តើ​អាមេរិក​នឹង​បញ្ជូន​យន្តហោះ B-52 និង កងទ័ពអាកាស​ប៉ុន្មាន​ទៅ​ចូលរួម​ក្នុងការ​ដាក់ពង្រាយ​យន្តហោះ​ខ្នាត​យក​នេះ​ទេ​។ យន្តហោះ​ទាំងនេះ​អាច​បោះទីតាំង​នៅក្នុង​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​ក្នុងប្រទេស​កាតា​។ 

​     យន្តហោះ B-52 អាច​ដឹក​គ្រឿងផ្ទុះ​ចំនួន ៧០.០០០ តោន និង​អាច​ដឹក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ តែ​ទោះយ៉ាងណា​គ្រាប់​នុយក្លេអ៊ែរ​ប្រហែលជា​មិន​យកទៅ​ប្រើ​លើ​ដើម្បី​សម្លាប់​ក្រុម​អ្នក​ប្រយុទ្ធ​អាយ​ស៊ី​ស​ទេ ព្រោះ​វា​អាច​បំផ្លាញ​និង​សម្លាប់​ជន​ស៊ីវិល​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់