ចង់កាត់បន្ថយឱកាសក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ២ អ្នកជំនាញណែនាំឱ្យទទួលទានស៊ុត១គ្រាប់រាល់ថ្ងៃ

ការស្រាវជ្រាវថ្មីមួយរបស់ហ្វាំងឡង់បានរកឃើញថា ការទទួលទានស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃអាចបន្ថយហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ២។

ការរកឃើញពីសាកលវិទ្យាល័យ University of East Finland បានបន្ថែមកំសួលទៅលើការពិភាក្សាដ៏ក្ដៅគគុកថាតើស៊ុតល្អឬអាក្រក់សម្រាប់ជំងឺទឹកនោមផ្អែម?

ការសិក្សានេះមិនបានគាំទ្រការជជែកដេញដោលណាមួយទេ ប៉ុន្តែរបាយការណ៍ដ៏ចម្រូងចម្រាស់នេះបាននិយាយថា នៅពេលនិយាយដល់ការទប់ស្កាត់ហានិភ័យ ស៊ុតគឺជារឿងល្អ។

នៅពេលធ្វើតេស្តបុរសៗ ពួកគេបានរកឃើញថាអ្នកដែលទទួលទានស៊ុតមួយគ្រាប់រាល់ថ្ងៃ មានលីពីតនៅក្នុងឈាមរបស់ពួកគេ ដែលគេរកឃើញទូទៅក្នុងចំណោមបុរសដែលមិនវិវត្តទៅរកជំងឺទឹកនោមផ្អែម។

របបអាហារគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ១ និង ២ ។

មនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទ ១ មិនអាចផលិតអាំងស៊ុយលីនដែលត្រូវការចាំបាច់ដើម្បីគ្រប់គ្រងជាតិគ្លុយកូសនៅក្នុងខ្លួនទេ។ ជំងឺទឹកនោមផ្អែមប្រភេទ ២ មិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ឬមិនអាចឆ្លើយតបបានល្អចំពោះអាំងស៊ុយលីន មានន័យថា ពួកគេមានជាតិគ្លុយកូសដើរមិនបានស្រួលក្នុងខ្លួននោះទេ៕

 

adverise with khmeread
tiger
Loading ad ...