តារារូបវិទូអង់គ្លេសនិយាយថា ពិភពលោកនឹងវិនាសសាបសូន្យដោយសារ Galaxy ជិតខាងកំពុងរំកិលមកបុកទង្គិចភពក្នុងប្រព័ន្ធសុរិយគតិ តែវានឹងកើតឡើង២ពាន់លានឆ្នាំទៀត!

Galaxy ក្បែរខាងមួយ កំពុងវិលខ្ញាល់សំដៅមករកកម្ចុំផ្កាយ Milky Way លើផ្លូវបុកទង្គិចនឹងប្រព័ន្ធសុរិយគតិរបស់យើង ដែលអាចនឹងធ្វើឱ្យភពនានាបែកខ្ចាយខ្ទេចខ្ទី។

ប៉ុន្ដែតារារូបវិទូនៅសាកលវិទ្យាល័យ Durham University ប្រទេសអង់គ្លេសនិយាយថា ការបំបុករវាងពពកយក្ស Large Magellanic Cloud និងកម្ចុំផ្កាយ Milky Way នឹងកើតឡើងនៅ ២ ពាន់លានឆ្នាំទៀត។

ការបំបុកនោះ អាចកើតឡើងឆាប់រហ័សជាងការរំពឹងទុករវាងកម្ចុំផ្កាយ Milky Way និង Galaxy ជិតខាងឈ្មោះ Andromeda ដែលអ្នកវិទ្យាសាស្ដ្រនិយាយថា វានឹងបំបុក Galaxy របស់យើងនៅ ៨ ពាន់លានឆ្នាំទៀត។

ការមកដល់នៃគ្រោះមន្តរាយនឹងមកជាមួយគ្នាជាមួយនឹងពពកយក្ស Large Magellanic Cloud ដែលអាចដាស់ប្រហោងខ្មៅ (Black Hole) រមណៈរបស់ Galaxy របស់យើង ដែលនឹងចាប់ផ្ដើមលេបត្របាក់ឧស្ម័ននៅជុំវិញ និងបង្កើនទំហំវារហូតដល់ទៅ ១០ ដង៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...