adverise with khmeread 1

របៀបតម្រឹមរោមចិញ្ចឹមឲ្យស្អាតដោយប្រើខ្សែអំបោះ

មិត្តនារីអាចលើកសម្រស់ឲ្យកាន់តែស្អាតបន្ថែមទៀត ដោយជ្រើសរើសស្បែកជើងត្រូវ ជ្រើសគ្រឿងអលង្ការត្រូវ ឬជ្រើសគ្រឿងសម្អាងត្រូវ។ ដោយឡែក ចំណុចមួយទៀត ដែលកាន់តែធ្វើឲ្យនារីមើលទៅស្រស់ស្អាតដែរនោះ គឺការដែលមានរោមចិញ្ចឹមស្អាត ហើយទាក់ទាញ។ ជាធម្មតា រោមចិញ្ចឹមមិនដែលដុះត្រង់ជួរឲ្យស្មើមើលទៅស្អាតពីធម្មជាតិនោះទេ ដូច្នេះមិត្តនារីមួយចំនួនបានយកឡាមមកកោរតម្រឹម ដែលអាចបង្កជាការមុតស្បែកជាដើម។ តែមានវិធីមួយទៀតល្អជាងវិធីកោររោមចិញ្ចឹមទៅទៀតនោះគឺវិធីជម្រុះរោមចិញ្ចឹមដោយប្រើខ្សែអំបោះច្បូត។ បើដករោមតាមវិធីផ្សេងអាចមានការឈឺចាប់ ប៉ុន្តែបើធ្វើតាមវិធីដូចបង្ហាញខាងក្រោម អ្នកនឹងមិនមានការឈឺចាប់ខ្លាំងអ្វីនោះទេ។ 

១- ត្រូវយកខ្សែអំបោះប្រវែងប្រហែល ២ ចង្អាម មកចងក្របួចចុងភ្ជាប់គ្នា។ 
២- រួចគួចខ្សែអំបោះឲ្យមានរាងដូចលេខ ៨។ បន្ទាប់មកចាប់ផ្តើមច្បូតរោម ដែលចង់ដកតាមរយៈខ្សែអំបោះ ដូចបង្ហាញក្នុងវីដេអូខាងក្រោម។ 
៣- ត្រូវចាំ អ្នកត្រូវតែច្បូតរោមនោះចេញឲ្យលឿនបំផុត ដើម្បីបង្ការភាពឈឺចាប់។  

 

 

adverise with khmeread

មតិយោបល់