adverise with khmeread 31d7f6d100000578 3477481 image a 4 1457131667186

អង់គ្លេស​ទទួលស្គាល់ថា​ខ្លួន​ទាល់គំនិត​មិនដឹងថា​ត្រូវបញ្ជូន​ជនភៀសខ្លួន​ទៅណា​ទេ ព្រោះ​គ្មាន​កន្លែង​ត្រូវបញ្ជូន​ចេញ​

​    ​កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បានប្រកាស​ទទួលស្គាល់ថា ចក្រភព​អង់គ្លេស​គ្មាន​សិទ្ធិអំណាច​ក្នុង​ការបណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់ម៉ឺន​នាក់​ចេញពី​ប្រទេស​ខ្លួន​បានឡើយ​។​

​    ​នៅក្នុង​សេចក្តីថ្លែងការណ៍​អំពី​ច្រកព្រំដែន​ដែលសម្បូរកន្លែងលេចធ្លាយ​របស់​អង់គ្លេស លោក Richard Harrington រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាងថា មនុស្ស​ជាច្រើន​មិនអាច​បញ្ជូន​ចេញ​ក្រៅ​អង់គ្លេស​បានឡើយ​ដោយសារ​ពួកគេ "​គ្មាន​កន្លែង​ត្រូវ​ទៅ​"​។​

​    ​ដោយ​បដិសេធ​មិន​បញ្ចេញ​សញ្ជាតិ​របស់ខ្លួន​ជាពិសេស​តាមរយៈ​ការដុត​បំផ្លាញចោល​លិខិតឆ្លងដែន​របស់ខ្លួន ជនភៀសខ្លួន​ទាំងនោះ​អាច​កេងចំណេញ​ច្បាប់​សិទ្ធិមនុស្ស ដែល​ហាមឃាត់​ការបណ្តេញ​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោណ​មិនបាន​សម្រេច ដែល​គ្មាន​អត្តសញ្ញាណ​ដើម​ច្បាស់លាស់​។ ប្រការ​នេះហើយ​ដែល​ធ្វើឱ្យ​អង់គ្លេស​គ្មាន​សិទ្ធិអំណាច​អ្វី​ដើម្បី​បណ្តេញ​ពួកគេ​ចេញពី​អង់គ្លេស​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់