ស្អីគេ? ត្រីធូណាមួយក្បាលលក់ដេញថ្លៃបានជាង៣លានដុល្លារនៅជប៉ុន!!!

ប្រាក់ឯតទគ្គកម្ម ៣,១ លានដុល្លារត្រូវបង់សម្រាប់ត្រីធូណាយក្សកាលពីព្រឹកថ្ងៃសៅរ៍ ខណៈផ្សារត្រីថ្មីរបស់ក្រុងតូក្យូ ដែលជំនួសផ្សារត្រីចាស់ល្បីលើពិភពលោក Tsukiji កាលពីចុងឆ្នាំមុន បានរៀបចំការដេញថ្លៃបើកឆាកឆ្នាំថ្មីជាលើកដំបូងតាំងពីព្រលឹម។

ការដេញថ្លៃបានបញ្ឈប់នៅត្រឹមតម្លៃ ៣៣៣,៦ លានយ៉េនសម្រាប់ត្រីទម្ងន់ ២៧៨ គីឡូក្រាម ដែលជាប្រភេទសត្វជិតផុតពូជ ចាប់បាននៅក្បែរឆ្នេរសមុទ្រភាគខាងជើងប្រទេសជប៉ុន។

ម្ចាស់ហាងអាហារស៊ូស៊ី លោក Kiyoshi Kimura បានចំណាយប្រាក់ដ៏ខ្ពស់ទិញត្រីនេះ ដែលខ្ពស់ជាងទ្វេដងពីកំណត់ត្រាចាស់ ដែលមានតម្លៃ ១៥៥ លានយ៉េនកាលពីឆ្នាំ ២០១៣។

ម្ចាស់ហាងស៊ូស៊ី ដែលហៅខ្លួនឯងថា "ស្តេចត្រីធូណា" បាននិយាយបន្ទាប់ពីការដេញថ្លៃនោះថា "ខ្ញុំបានទិញត្រីធូណាដ៏ល្អមួយក្បាល"។

លោកបានបន្ថែមថា "តម្លៃនេះគឺខ្ពស់ជាងការគិតពីដំបូងទៅទៀត"។

ផ្សារត្រីចាស់ Tsukiji ដែលជាទីផ្សារត្រីដ៏ធំបំផុតរបស់ពិភពលោកនិងជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមនៅក្នុងតំបន់ជាមួយភោជនីយដ្ឋាននិងហាងនានា បានផ្លាស់ទីតាំងកាលពីខែតុលាទៅកាន់តំបន់ Toyosu ដែលជាអតីតរោងចក្រឧស្ម័ន នៅរាងឆ្ងាយជាងមុនបន្តិចនៅភាគខាងកើត៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...