adverise with khmeread Breastfeeding

ការសិក្សា​៖ ទារក​បៅដោះ​ម្តាយ​មាន​កម្រិត IQ ខ្ពស់ជាង​ក្មេង​បៅ​ទឹកដោះគោ​

    ​មាន​អត្ថប្រយោជន៍​ច្រើនណាស់​សម្រាប់​ទារក នៅពេល​ម្តាយ​បានឱ្យ​កូន​បំបៅ​ដោះ​បានជា​ប់លាប់​។ ទោះបីជា​ម្តាយ​គ្រប់រូប​មាន​វិធី​ផ្សេង​ក្រៅពី​ឱ្យ​កូន​បៅដោះ​ក៏ដោយ ក៏​គ្មាន​អ្វីដែល​ប្រសើរ​ជា​អត្ថប្រយោជន៍​នៃ​សារធាតុចិញ្ចឹម​ពី​ធម្មជាតិ​នោះឡើយ​។ ឥឡូវ ការសិក្សា​នានា​បានបង្ហាញ​នូវ​អត្ថប្រយោជន៍​ជាច្រើន រួមទាំង​កម្រិត IQ ខ្ពស់ និង អត្ថប្រយោជន៍​អស្ចារ្យ​មួយចំនួនទៀត​។

​    ​យោងតាម​អង្គការ​សុខភាព​ពិភពលោក ទំនាក់ទំនង​រវាង​ការ​បំបៅ​ដោះ​កូន និង​បញ្ញា​ឆ្លាត​វៃ​ត្រូវបាន​គេ​អង្កេត​តាំងពី​ដើមឆ្នាំ ១៩២៩​។ ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន The Journal of the American Medical Association លេខ​ចេញ​នៅ​ឆ្នាំ ១៩២៩ ក្រុម​អ្នកស្រាវជ្រាវ​ជាច្រើនរូប ដូចជា​លោក Carolyn Hoefer, ថ្នាក់អនុបណ្ឌិត​, និង លោក Mattie C. Hardy, ថ្នាក់បណ្ឌិត បានបង្ហាញ​លទ្ធផល​ស្រាវជ្រាវ​របស់​ពួកគេ បន្ទាប់ពី​សិក្សា​លើ​ក្មេងៗ​ចំនួន ៣៨៣ នាក់​នៅ​ទីក្រុង​ស៊ីកា​ហ្គោ​។ ក្មេងៗ​មាន​អាយុ​ចន្លោះ ៧ ទៅ ១៣ ឆ្នាំ និង​ត្រូវបាន​បំបៅ​ដោះ​ម្តាយ​នៅ​អំឡុង​រយៈពេល​ខុសៗ​គ្នា​ពេល​ពួកគេ​នៅ​ជា​ទារក​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ទារក​ដែល​ទទួល​បានការ​បំបៅ​ដោះ​រយៈពេល​យូរ​កាន់តែ​ទទួលបាន​ជោគជ័យ​ខាង​ការសិក្សា​។

​    ​ដោយឡែក ក្រុម​អ្នកស្រាវជ្រាវ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​បានចាប់ផ្តើម​តាមដាន​ទារក​បៅដោះ​ម្តាយ​ចំនួន ៦.០០០ នាក់​ក្នុង​ឆ្នាំ ១៩៨២​។ ទារក​ទាំងនោះ​មាន​ប្រវត្តិ​ចេញពី​គ្រួសារ​គ្រប់​ស្រទាប់វណ្ណៈ ហើយ​ទារ​កកើត​នៅ​គ្រួសារ​អ្នកមាន​ពុំមាន​ជា​កត្តា​ជះឥទ្ធិពល​លើ​លទ្ធ​ផ​ក​សិក្សា​នោះឡើយ​។ ៣០ ឆ្នាំក្រោយ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ទំនាក់ទំនង​រវាង​បញ្ញា​វៃឆ្លាត និង រយៈពេល ដែល​ទារក​ទទួល​បានការ​បំបៅ​ដោះ​។ ជាក់ស្តែង ទារក​ដែល​បៅដោះ​ម្តាយ​រយៈពេល ១ ឆ្នាំ​ធ្វើបាន ៤ ពិន្ទុ​នៃ​តេស្ត IQ ខ្ពស់ជាង​ក្មេង​ដែល​បៅដោះ​ម្តាយ​បានតែ ១ ខែ​៕

adverise with khmeread
ប្រភព៖ flickr.com

អ្នកនឹងចូលចិត្ត

មតិយោបល់