នារីអង់គ្លេស និង បុរសអ៊ីតាលីស្រឡាញ់គ្នាល្អូកល្អិន ដោយសារនិយាយរកគ្នាតាមរយៈ Google Translate

គូស្នេហ៍មួយគូបានផ្តល់តម្លៃទៅកម្មវិធីបកប្រែ Google Translate ដែលបាននាំឱ្យពួកគេបានរស់នៅជាមួយគ្នា បន្ទាប់ពីពួកគេបានលង់ស្រឡាញ់គ្នាដកចិត្តមិនរួច ថ្វីមិនចេះនិយាយភាសារួមយ៉ាងណាក្តី។

នាង Chloe Smith វ័យ ២៣ឆ្នាំ មកពីទីក្រុង Wolverhampton តំបន់ជនបទ West Midlands របស់អង់គ្លេសនិងមិត្តប្រុសរបស់នាងលោក Daniele Marisco វ័យ ២៥ឆ្នាំ មកពីទីក្រុង Naples ប្រទេសអ៊ីតាលី បានជួបគ្នាជាលើកដំបូងនៅក្នុងក្លឹបរាត្រីកោះ Ibiza កាលពីពីរឆ្នាំមុន។

ប៉ុន្តែបន្ទាប់ពីធ្លាក់ក្នុងអន្លង់ស្នេហ៍ភ្លាមៗ ពួកគេបានដឹងថាពួកគេអាចទំនាក់ទំនងតាមរយៈ "Google Translate" និងដោយការមើលវីដេអូដែលមានអក្សររត់។

ក្រុងឡុងដ៍ខាងជើង ទីលំនៅដែល Chloe ប្រកបអាជីពជាជាងផាត់មុខ ហើយ Daniele ជាអ្នកក្រឡុកស្រាក្នុងភោជនីយដ្ឋានអ៊ីតាលីមួយកន្លែង ដែលពួកគេបានរៀននិយាយទាំងភាសាអ៊ីតាលី និងអង់គ្លេស ដើម្បីធានាទំនាក់ទំនងរបស់ពួកគេស្ថិតស្ថិរយូរអង្វែង។

គូស្នេហ៍មួយគូនេះបានបង្កើនសមត្ថភាពភាសារបស់ពួកគេដោយគ្រាន់តែនិយាយទៅកាន់គ្នាតែប៉ុណ្ណោះ ហើយពួកគេមិនចាំបាច់ត្រូវការរៀនមេរៀនណាមួយឡើយ៕


 

adverise with khmeread
tiger
Loading ad ...