600

បំបាត់​បួ​រក​ជា​រៀងរហូត​ជាមួយ​ល្បិច​សាមញ្ញ​មួយ​នេះ​!

​    ​បួ​រក​គឺជា​បណ្តុំ​ខ្លាញ់​ក្រោម​ស្បែក​ដែល​កើត​នៅក្រោម​ចង្កា និង​នៅ​ជុំវិញ​ក ដែល​ធ្វើឱ្យ​ជាលិកា​ធ្លាក់​យារ ដោយ​បង្កើតបានជា​ចង្កា​ធ្លាក់​ពីរតង់ ឬ​ហៅថា​បួ​រក​នេះឯង​។ មនុស្ស​គ្រប់រូប​អាច​កើត​បួ​រក​ដូចគ្នា​ទាំងអស់ ដោយ​វា​អាស្រ័យ​លើ​គ្រោងឆ្អឹង និង​បរិមាណ​ជាតិ​ខ្លាញ់​នៅ​តំបន់​ចង្កា ប៉ុន្តែ​វា​កើតឡើង​ជាទូទៅ​ចំពោះ​មនុស្ស​ធាត់ ឬ​មនុស្ស​ចាស់​។ បួ​រក​កាន់តែ​មើលឃើញ​ច្បាស់​នៅពេល​ថ្គាម​ខាងក្រោម​ចាប់ផ្តើម​ធ្លាក់ ឬ​នៅពេល​ក្បាល​របស់​មនុស្ស​ទ្រេត​ចុះក្រោម​។

​    ​* នេះ​គឺជា​របៀប​បំបាត់​បួ​រក​៖
​    ​- ប្រេង​គ្លី​សេរី​ន (Glycerin) ១ ស្លាបព្រា​បាយ (​ស្វែងរក​តាម​ឱសថស្ថាន​)


​    ​- អំបិលអ៊ីយ៉ូត​កន្លះ​ស្លាបព្រា​បាយ​


​    ​- ប្រេង​ជីរអង្កាម​ពីរ​បី​ដំណក់ (​អាច​ចំហៀវ​ដោយ​ខ្លួនឯង​)

​    ​* របៀប​ធ្វើ និង​អនុវត្ត​
​    ​លាយ​គ្រឿងផ្សំ​ទាំងបី​ចូលគ្នា​ឱ្យ​សព្វ​។ យក​សំឡី​ផ្តិត​យក​ទឹក​ផ្សំ​នេះ​ទៅ​បិត​ដោយផ្ទាល់​លើ​បួ​រក​។ ទុកចោល​រយៈពេល ១ ម៉ោង​ដើម្បីឱ្យ​គ្រឿងផ្សំ​នេះ​ជ្រាបចូល​ក្នុង​បួ​រក​ឱ្យបាន​សព្វ​ល្អ​។

​    ​ប្រេង​គ្លី​សេរី​ន​ជួយ​រក្សា​សំណើម​ស្បែក និង​អំបិលអ៊ីយ៉ូត​ជួយ​កាត់បន្ថយ​ការ​ខ្សោះ​ជាតិ​ទឹក​។ លាង​សម្អាត​តំបន់​បួ​រក​ជាមួយ​ទឹក​ត្រជាក់​ក្រោយ​រយៈពេល​១​ម៉ោង​បាន​កន្លងផុតទៅ​។ បិត​ម៉ាស​នេះ ៣ ទៅ ៥ ដង​ក្នុង​មួយថ្ងៃ​ដើម្បី​ទទួលបាន​លទ្ធផល​វិជ្ជមាន​កាន់តែ​ឆាប់​។

​    ​លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​លទ្ធផល​ដំបូង​បន្ទាប់ពី​ការព្យាបាល​បាន​ពីរ​បី​ដង ហើយ​លោកអ្នក​នឹងមាន​ការភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល​នេះ​ជាក់​ជាមិនខាន​៕ 

អ្នកនឹងចូលចិត្ត

មតិយោបល់