ត្រូវដាំដើមមួយក្នុងចំណោមដើមទាំងនេះក្នុងផ្ទះរបស់អ្នក ព្រោះពួកវាជួយស្រូបយកជាតិវិទ្យុសកម្មគ្រោះថ្នាក់ទាំងឡាយដែលភាយចេញពីទូរទស្សន៍។ ជាងនេះទៅទៀត ដើមឈើទាំងនេះអាចកម្ចាត់ក្លិនដែលភាយចេញពីថ្នាំលាបផ្ទះ ផ្សែងបារី និងសារធាតុគីមីដទៃទៀតជាច្រើន។
លោកអ្នកគួរដាំវានៅគម្លាត ៧ ម៉ែត្រការ៉េនៃទំហំផ្ទះរបស់អ្នក ឬអាផាតមែនរបស់អ្នក។
ដំណាំទាំងនេះមានអត្ថប្រយោជន៍ណាស់ក្នុងការកម្ចាត់សារធាតុគីមីគ្រោះថ្នាក់ និងភាគល្អិតតូចៗចេញពីខ្យល់អាកាសចូលក្នុងផ្ទះរបស់លោកអ្នក។ ដូច្នេះ សូមកុំស្ទាក់ស្ទើរចិត្តក្នុងការទិញដើមទាំងនេះយកមកដាក់ក្នុងផ្ទះ។
១. ដើមស្រកានាគ
វាជាប្រភេទដើមឈើលម្អផ្ទះ ហើយងាយស្រួលក្នុងការថែទាំណាស់។ មួយទៀត គឺថាវាធន់នឹងគ្រប់អាកាសធាតុទាំងអស់។ ដើមនេះចូលចិត្តពន្លឺណាស់ ប៉ុន្តែសូមកុំដាក់វាចំមុខពន្លឺព្រះអាទិត្យ ឬដាក់នៅកន្លែងគ្មានទឹកសន្សើម។ មួយវិញទៀត លោកអ្នកត្រូវបាញ់ទឹកវារាល់ថ្ងៃ។ ដើមនេះគឺជាអ្នកបន្សុតខ្យល់អាកាសល្អបំផុត ព្រោះវាជួយស្រូបយកសារធាតុគីមីផ្សេងៗជាច្រើនមុខរាប់ទាំងថ្នាំលាបផ្ទះ ថ្នាំបាញ់ដំណាំរួមទាំងផ្សែងបារី។
២. ដើមល្វា
ប្រសិនបើលោកអ្នកជក់បារីក្នុងផ្ទះ លោកអ្នកគួរតែមានដើមមួយនេះ ព្រោះវាជួយប្រឆាំងនឹងផ្សែងបារី។ ដើមល្វាក៏ជួយកម្ចាត់ជាតិកាបូនឌីអុកស៊ីត កាបូនម៉ូណូអុកស៊ីត និងជាតិគីមីគ្រោះថ្នាក់ដទៃទៀតដែរ។ ដើមល្វាមិនគួរដាក់ឱ្យត្រូវទឹកសន្សើម ឬ ចំពន្លឺថ្ងៃដោយផ្ទាល់នោះទេ។
៣. ដើមបណ្ណង្គជាតិ
ដើមនេះជួយកាត់បន្ថយសារធាតុដែលហួតចេញពីគ្រឿងសង្ហារិម កាវ ថ្នាំលាបផ្ទះ ម្សៅសាប៊ូ និងថ្នាំជ្រលក់ក្រណាត់។ ដើមបណ្ណង្គជាតិត្រូវការសំណើមច្រើន ហើយគួរតែប៉ះពន្លឺព្រះអាទិត្យដោយផ្ទាល់៕
