អ្នកមានរោគក្រពះលែងបារម្ភ! មនុស្សយន្តតូចប៉ុនថ្នាំគ្រាប់នេះអាចចុះទៅពិនិត្យដល់ក្នុងក្រពះដោយមិនមានការឈឺចាប់ ឬចាក់ថ្នាំស្ពឹក

វេជ្ជបណ្ឌិតមួយរូបបានបង្ហាញមនុស្សយន្តទំហំប៉ុនថ្នាំគ្រាប់ ដែលប្រមូលព័ត៌មានពីអ្នកជំងឺជាង ៨០ នាក់នៅមន្ទីរពេទ្យមួយនៅក្នុងទីក្រុងវូហាន ខេត្តហឺប៉ី ប្រទេសចិនកាលពីថ្ងៃទី ៣ ខែមករាឆ្នាំ ២០១៩។ មនុស្សយន្តដែលមានឈ្មោះថា Gastroscope Capsule ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិជ្ជាចិន Ankon។ 

ក្រុមហ៊ុននេះបានឱ្យដឹងថា មនុស្សយន្តរាងប៉ុនថ្នាំគ្រាប់នេះអាចធ្វើការពិនិត្យលើបំពង់រំលាយអាហារបានដល់ទៅកម្រិត ៣៦០ ដឺក្រេនៅក្នុងពោះរបស់អ្នកជំងឺ ដោយគ្មានការឈឺចាប់ គ្មានការស៊កបំពង់តាមមាត់ គ្មានការចាក់ថ្នាំស្ពឹក គ្មានការបារម្ភអំពីបរាជ័យ និងគ្មានការបារម្ភអំពីការឆ្លងមេរោគ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត