តារាបង្ហាញម៉ូតម្នាក់ ដែលខំតស៊ូនឹងជំងឺបាក់ទឹកចិត្ត ប្រទះឃើញស្លាប់ក្នុងផ្ទះល្វែងរបស់នាង

ប៉ូលិសបាននិយាយថា Annalize Braakensiek ដែលជាតារាបង្ហាញម៉ូត និងជាតារាភាពយន្តអូស្ត្រាលី ធ្លាប់បង្ហាញខ្លួននៅក្នុងកម្មវិធីប្រកួតល្បែងកម្សាន្ត និងល្ខោនអូប៉េរ៉ា ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់នាងនៅក្នុងទីក្រុងស៊ីដនីកាលពីថ្ងៃអាទិត្យ។ នាងមានអាយុ ៤៦ ឆ្នាំ។

ប៉ូលិសបានរកឃើញសាកសពរបស់ Braakensiek បន្ទាប់ពីមិត្តភក្តិបាននិយាយថា ពួកគេមិនបានឮដំណឹងពីតារាបង្ហាញម៉ូតរូបនេះ ហើយព្រួយបារម្ភអំពីសុខុមាលភាពរបស់នាង។ មូលហេតុនៃការស្លាប់របស់នាងមិនត្រូវបានបញ្ជាក់ជាសារធារណៈ ខណៈអាជ្ញាធរបានរាយការណ៍ថា មិនបានរកឃើញនាងនៅក្នុងស្ថានភាពគួរឱ្យសង្ស័យណាមួយទេ។

ថ្មីៗនេះ Braakensiek បានបើកចំហអំពី "ភាពចលាចល" របស់នាង បន្ទាប់ពីនាងបានបែកបាក់ពីស្វាមី Danny Goldberg កាលពីខែមេសា បន្ទាប់ពីរស់ជាមួយនឹងគ្នាអស់រយៈពេល ១៦ ឆ្នាំ។ នៅពេលនោះ នាងបានសរសេរនៅក្នុងបណ្ដាញសង្គម Instagram ដែលបានលុបតាំងពីពេលនោះមកដែរថា "ខ្ញុំមិនដឹងថាបេះដូងខ្ទេចខ្ទាំ ឬគួររៀនដើម្បីរស់នៅទាំងខ្ទេចខ្ទាំឬយ៉ាងណាទេ" ។

នាងក៏បានសរសេរនៅក្នុងប្រកាស Instagram កាលពីថ្ងៃទី ១៤ ខែធ្នូថា "បញ្ហាប្រឈមក្នុងជីវិតធ្លាក់ក្នុងជ្រោះជ្រៅ ភាពងងឹត ការពិបាក និងធ្លាក់ចូលទៅក្នុងភាពភ័យខ្លាច"៕


 

adverise with khmeread
tiger
Loading ad ...