598fb30f 654a 48e9 8178 3ddc390cefd4

ឃាត់​កម្មករ​រោងចក្រ​ម្នាក់​ចែកចាយ​គ្រឿងញៀន​

   កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គស្នួល​បង្ក្រាប​ក្នុងករណី​ចែកចាយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​កាលពី​វេ​លា​ម៉ោង​៥​នង​១០​នាទី​ល្ងាច​នៅ​ថ្ងៃទី​០៥ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច ផ្លូវលំ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយ​ដកហូត​បាន​ម៉ា​ទឹកកក​៩​កញ្ចប់​។

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុ​ស្ថិ៍​ពើក សហការ​ជាមួយ​កម្លាំង ប្រជា​ការពារ និង​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក ចាប់​ឃាត់ខ្លួន មុខសញ្ញា​រក្សា​ទុក្ខ​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​ដើម្បី​ចែកចាយ​បាន ០១​នាក់​។​ជនល្មើស​ឈ្មោះ​គួ​ន ចាន់​ធឿន (​ហៅ​ដា​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​មុខរបរ​កម្មករ​រោងចក្រ​សាន់​វ៉ូ ឃាត់ខ្លួន​បាន នៅ​ចំណុច ផ្លូវលំ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប្រិប​ត្តិ​ការ​នេះ​ដកហូត​វត្ថុតាង​មាន​: ១-​ម្សៅ​ព​ណ៍ស​ថ្លា​ស​ង្ស​យ័​ថា​សារធាតុ ញៀន​(​ម៉ា​ទឺ​កក​ក​) ចំនួន ០៩​កញ្ចប់​តូច ២-​ទូរ​សព្ទ័​ដៃ ចំនួន ០៣​គ្រឿង​ខូច​ពីរ​គ្រឿង គ្មាន​ថ្ម សម្រាប់​ដាក់​ថ្នាំញៀន​និង ៣-​ស្កុ​ត​ពណ៍​ខ្មៅ​សម្រាប់​រំ​ថ្នាំញៀន​មួយ​កំណាត់​។​

    តាម​ចម្លើយ​របស់​ជនល្មើស បាន​សារភាពថា​: ថ្នាំញៀន​ទាំង​៩​កញ្ចប់ នេះ​បាន​ទិញ​ពី​មនុស្ស​ប្រុស ម្នាក់​មិន​ស្គាល់ ឈ្មោះ​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ផ្ទះ​នៅ ខាងលិច​ផ្សារ​ព្រៃ​   ផ្តៅ​។​

    ក្រោយពេល​សាកសួរ រួច​សមត្ថកិច្ច បាន​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់