ពួកបញ្ញវន្តឥណ្ឌាច្រានចោលទ្រឹស្តីរបស់ Albert Einstein និង Isaac Newton និងថាជនជាតិឥណ្ឌាជាអ្នករកឃើញដែនទំនាញ រថយន្ត យន្តហោះ...មុនគេ

អ្នកវិទ្យាសាស្ដ្រនៅឥណ្ឌាបានព្រលះក្រុមអ្នកចេះដឹងនៅឯសន្និសីទដ៏សំខាន់មួយ ដែលធ្វើការអះអាងមិនសមហេតុផលរួមទាំងការអះអាងថា ជនជាតិឥណ្ឌាបុរាណជាបង្កើតការស្រាវជ្រាវអំពីកោសិកាដើមផងដែរ។

បញ្ញវន្តមួយចំនួននៅមហាវិទ្យាល័យវិទ្យាសាស្រ្តឥណ្ឌា បានច្រានចោលការរកឃើញរបស់អ្នកប្រាជ្ញ Isaac Newton និង Albert Einstein។

ទ្រឹស្ដីសាសនាហិណ្ឌូ និងទ្រឹស្ដីនានាដែលផ្អែកលើសាសនា បានក្លាយជាផ្នែកមួយនៃរបៀបវារៈនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តឥណ្ឌា។

ប៉ុន្តែអ្នកឯកទេសបាននិយាយថា ការកត់សម្គាល់នៅឯកិច្ចប្រជុំកំពូលក្នុងឆ្នាំនេះ គឺគួរឱ្យស្តាយណាស់។

មហាសន្និបាតវិទ្យាសាស្ត្រឥណ្ឌាលើកទី ១០៦ ដែលត្រូវបានសម្ពោធដោយនាយករដ្ឋមន្ត្រី Narendra Modi បានចាប់ផ្តើមពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែមករា។

ប្រមុខនៃសាកលវិទ្យាល័យឥណ្ឌាភាគខាងត្បូងបានដកស្រង់អត្ថបទហិណ្ឌូចាស់មួយជាភស្តុតាង ដែលបញ្ជាក់ថាការស្រាវជ្រាវកោសិកាដើមត្រូវបានគេរកឃើញនៅឥណ្ឌារាប់ពាន់ឆ្នាំមកហើយ។

លោក G Nageshwar Rao អនុប្រធាននៃសាកលវិទ្យាល័យ Andhra ក៏បាននិយាយផងដែរថា ស្តេចបិសាចមួយអង្គមកពីសាសនាហិណ្ឌូ គឺ Ramayana មានយន្តហោះ និងបណ្តាញមួយសម្រាប់ចុះចតនៅសម័យទំនើបស្រីលង្កាចំនួន ២៤ ប្រភេទ។

អ្នកវិទ្យាសាស្រ្តម្នាក់ទៀតមកពីសាកលវិទ្យាល័យនៅរដ្ឋ Tamil Nadu ភាគខាងត្បូងបានប្រាប់អ្នកចូលរួមសន្និសីទថា Isaac Newton និង Albert Einstein សុទ្ធតែខុស ហើយរលកទំនាញគួរតែប្តូរឈ្មោះថា "រលក Narendra Modi Waves" ។

បណ្ឌិត KJ Krishnan បាននិយាយថា Newton ខកខានក្នុងការ "យល់ដឹងអំពីកម្លាំងបង្ក្រាបទំនាញ" ហើយទ្រឹស្តីរបស់ Einstein សុទ្ធតែមាន "ការភ័ន្តច្រឡំ" ៕

adverise with khmeread