adverise with khmeread A flat stomach and abs in just 5 minutes 1

ចង់បាន​ក្បាលពោះ​រាបស្មើ​ដូច​តារាចម្រៀង​កូរ៉េ​? សូម​សាកល្បង​ហាត់ប្រាណ​តាមរបៀប​ងាយៗ​ចំនួន ៣​នេះ​

​     ប្រសិនបើ​អ្នក​ស្ថិតក្នុង​ចំណោម​មនុស្ស​ដែល​ឧស្សាហ៍​ទៅ​កន្លែង​ហាត់ប្រាណ សូម​មើល​ជម្រើស​ហាត់ប្រាណ​ដ៏​អស្ចារ្យ​មួយ​នេះ​វិញ​ដើម្បី​ទទួលបាន​ក្បាលពោះ​រាបស្មើ​។

​    ​លំ​ហាត់ប្រាណ​ដ៏​អស្ចារ្យ​នេះ​មិន​ត្រូវការ​ឧបករណ៍​ហាត់ប្រាណ​ពិសេស​ណាមួយ​នោះឡើយ ហើយ​របៀប​ហាត់​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​គ្រូបង្ហាត់​ហាត់ប្រាណ​ដ៏​ល្បីឈ្មោះ គឺ​លោក Mike Chang​។

​    ​លោកអ្នក​អាច​ហាត់​នៅផ្ទះ​បាន ហើយ​រឿង​សំខាន់បំផុត​គឺ​ត្រូវ​រក្សា​ការជំរុញ​ទឹកចិត្ត​ហាត់ប្រាណ​បែបនេះ​ឱ្យបាន​។

​    ​លោកអ្នក​អាច​ឃើញ​របៀប​ហាត់ប្រាណ​ខុសៗ​គ្នា​ចំនួន ៣ ហើយ​របៀប​នីមួយៗ​មាន​រយៈពេល ៣០​វិនាទី និង​ត្រូវ​ហាត់​ដដែល​ចំនួន ៣ ដង​ក្នុង​របៀប​ហាត់​នីមួយៗ​។

​    ​លោកអ្នក​មិនចាំបាច់​ឈប់សម្រាក​នោះទេ ក្នុងពេល​ហាត់​សា​ឡើងវិញ​ដដែលៗ​ក៏ដូចជា​ការហាត់​របៀប​ដទៃទៀត​។

​    ​លោកអ្នក​អាច​ហាត់​តាមរបៀប​ទាំងបី​ដោយ​ប្រើពេល​តែ ៥ នាទី​ប៉ុណ្ណោះ​! សូម​ទស្សនា​វីដេអូ​អំពី​របៀប​ហាត់​ទាំង ៣ ទាំងអស់គ្នា​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់