Brahim Diaz:ក្តីសុបិន្តចង់ចូលរួមជាមួយ Real Madrid ក្លាយជាការពិត

          កីឡាករ Brahim Diaz និយាយថា ខ្លួនគ្មាន​ជម្រើស​ទេ ប៉ុន្តែ​ត្រូវ​តែ​ចាកចេញពី​ក្លឹប​ Man City ដើម្បី​ចូល​រួម​ជាមួយ​ក្លឹប Real Madrid  បន្ទាប់ពី​សម្រេច​កិច្ច​ព្រមព្រៀងផ្ទេរ​មក​កាន់​ក្លឹបជើង​ឯក​ CL មួយនេះ។

 

ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញរូប​នេះ​បាន​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​មក​កាន់ពហុកីឡាដ្ឋាន Bernabeuកាល​ពីថ្ងៃអាទិត្យ​ ដោយ​ក្លឹប Real Madrid បាន​ចំណាយ​ប្រាក់​១៥,៥លាន​ផោន​។ 

          Diazនៅ​ជាមួយ​ក្រុមCity ​ចាប់តាំងពី​ផ្ទេរមក​ពី​ក្រុមអេស្ប៉ាញ Malaga ​កាលពីឆ្នាំ​២០១៣មក គឺតាំងពី​អាយុ​១៤​ឆ្នាំ​ ប៉ុន្តែ​មាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​តិច​តួច​បំផុត​ ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiolaនៅ​រដូវកាល​នេះ។

          ថ្លែង​នៅពេលបង្ហាញមុខ​កាល​ពីថ្ងៃច័ន្ទ​ ទីដែល​កីឡាករ​រូបនេះ​អង្គុយ​នៅ​ក្បែរលោកFlorentino Perez ​ប្រធាន​ក្លឹប Real Madrid ឌៀស សារភាពថា នេះគឺជាក្តីសុបិន្ត​តាំងពីវ័យកុមារ។ខ្ញុំ​សុបិន្ត​ចង់លងនៅ​ក្លឹបនេះ។ កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​បាន​និយាយថា “​នេះគឺជា​ថ្ងៃដ៏រីករាយ​បំផុត​ក្នុង​ឆាក​ជីវិត​របស់ខ្ញុំ”៕

adverise with khmeread
tiger
Loading ad ...