លោក JurgenKlopp អាចនឹងខកចិត្តអស់មួយជីវិត ប្រសិនបើ Liverpool បញ្ចប់រដូវកាលដោយមិនបានពានមួយសោះ

          ទោះបីជាក្រុម Liverpool បាន​បាត់បង់​ឱកាស​លើក​ពាន​មួយ​ទៀត​ហើយក៏ដោយ​ ប៉ុន្តែគ្រូបង្វឹក​លោកJurgenKloppបាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពាន​ធំជាងនៅ​រដូវកាល​នេះ​។

          ប៉ុន្តែប្រសិនបើ​ក្រុម Liverpool មិន​ចេះប្រើប្រាស់​ឱកាស​​ក្នុង​ការ​ប្រជែង​យក​ពាន​នេះឬក៏ខ្ទាតចេញពី​ការ​ប្រកួត​ដណ្តើម​ពាន​​ CL ​នោះ វានឹងក្លាយជា​រាត្រី​មួយដែល​លោក Kloppនឹងត្រូវ​សោកស្តាយ​ខ្លាំង​បំផុត។

 

          គ្រូបង្វឹករូបនេះបាន​ផ្លាស់ប្តូរ​កីឡាករ​៩​រូប​សម្រាប់ការ​ប្រកួត​ជុំទី​៣ក្នុងក្របខណ្ឌ​ FA Cup ជាមួយ​ក្រុម Wolves ដោយ​ដាក់​ខ្សែការពារបួន​រូប​ ប៉ុន្តែនៅតែធ្វើមិន​បាន​ល្អ។

 

          Liverpool ពឹងផ្អែក​ទាំង​ស្រុង​លើ​ខ្សែប្រយុទ្ធ Mo Salah និង​RobertoFirminoក្នុងការ​ព្យាយាម​ស្តារស្ថានការណ៍​ឡើង​វិញ​នៅ​សល់​២០​នាទី​ចុងក្រោយ​ ប៉ុន្តែ​វានៅតែមិន​ទាន់​គ្រប់គ្រាន់​ ខណៈ​ក្រុម Wolves ប្រើ​ប្រាស់​ឱកាស​បាន​ល្អ។

          ខ្សែបម្រើRuben Nevesរបស់​ក្លឹប Wolves បាន​ទាត់​បញ្ចូល​ទី​ពីចម្ងាយ​​បាន​១គ្រាប់ ដែល​គ្រប់គ្រាន់​ឲ្យ​ពួកគេ​ឆ្លង​ទៅវគ្គ​បន្ត។ នេះគឺជា​​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុម Wolves ដោយ​សារ​ពួកគេ​បាន​ឧទ្ទិសគ្រាប់​បាល់ឈ្នះ​នេះ​ដល់​អតីត​វីរបុរសពាន FA Cup ​គឺលោកBill Slater ដែល​បាន​ស្លាប់​កាល​ពី​ខែមុន​ក្នុង​វ័យ​៩១​ឆ្នាំ​៕

adverise with khmeread
tiger
Loading ad ...